ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ទុយ រី អញ្ជើញចូលរួមកម្មវិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
Sun,03 July 2022 (Time 01:48 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 953នាក់)

ប្រទេសជប៉ុន ៖ ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានសហការជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)ទទួលបន្ទុកខេត្តអុិបារ៉ាគិ (ប្រទេសជប៉ុន) ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ទុយ រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានកម្មវិធីនេះ ព្រោះជាការបំផុសឲ្យយុវជនយុវនារីដែលមកប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាម/ពលករជំនាញ និងជានិស្សិតបានយល់ដឹងពីអត្ថន័យខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ពិតណាស់យើងអាចមានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះសុទ្ធតែមានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បើគ្មានសន្តិភាពយើងគ្មានថ្ងៃនេះទេ ហើយវាសនាប្អូនៗក៏មិនអាចមកដល់ប្រទេសជប៉ុនបានដែរ នេះជាការពិតមិនអាចប្រកែកបាន ។ ឯកឧត្តមបានថ្លែងថារឿងសង្គ្រាមរុស្សី និងអុយគ្រេន តើពិភពលោករងផលប៉ះពាល់អ្វីខ្លះពីសង្គ្រាមនេះ? ដូចប្អូនៗដឹងស្រាប់ហើយ សាំងឡើងថ្លៃ ហ្គាស ឧស្ម័នឡើងថ្លៃ ទំនិញគ្រប់ប្រភេទក៏ឡើងថ្លៃ នេះហើយជាលទ្ធផលសង្គ្រាមខ្ញុំជឿជាក់ថាប្អូនៗ ថ្នាក់ដឹកនាំ ព្រមទាំងរូបខ្ញុំផ្ទាល់ពិតជាមិនចង់លឺពាក្យសង្គ្រាមនោះទេ ។ ហេតុដូច្នេះសូមយើងទាំងអស់រួមចំណែករក្សាសុខសន្តិភាពជូនជាតិ មាតុភូមិយើង ។ ជាចុងក្រោយឯកឧត្តម ទុយ រី ផ្តាំផ្ញើជូនប្អូនៗចំនួន៣០នាក់ដែលបានចូលរួម កុំភ្លេចការពារខ្លួនពីជម្ងឺកូវីដ-១៩ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងបំពេញការងារជូនក្រុមហ៊ុនឲ្យបានល្អ កុំរត់ចោលក្រុមហ៊ុន កុំចាញ់បោកមេខ្យល់នាំឲ្យប្រឈមនឹងផ្លូវច្បាប់ នឹងគ្មានឱកាសបំពេញការងារបន្តទៀត ត្រូវគិតដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិ ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ ។ ឯកឧត្តម ទុយ រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម សុខ ចំណាន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)ទទួលបន្ទុកខេត្តអុិបារ៉ាគិ(ប្រទេសជប៉ុន) និងក្រុមការងារក្រោមឪវាទបានចំណាយពេលធ្វើដំណើរពីប្រទេសកម្ពុជា និងអរគុណប្អូនៗដែលបានចំណាយពេលចូលរួមកម្មវិធីនេះក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាលបំផុត ។
ខ្លឹមសារពីរដ្ឋបាលតំបន់អុិបារ៉ាគិ
ថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
242 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3910 នាក់
ខែនេះ :
12779 នាក់
3 ខែនេះ :
42911 នាក់
សរុប :
883096 នាក់