ស្ទឹងត្រែង ÷បើតាមការអោយដឹងពីប្រភពព័ត៍ថា: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានគ្រឿងចក្រ អេស្កាចំនួន០១ ត្រាក់ទ័រគូបូតាចំនួន០១ ដែលគេស្គាល់ថាជារបស់លោក ផែង គី បានចូលទៅឈូសឆាយ គាស់រំលើងដីព្រៃដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែងយ៉ាងអនាធិបតេយ្យ ដែលស្ថិតនៅភូមិ កញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដោយមិនមានសម្ថតកិច្ចឬ អជ្ញាធរមូលដ្ឋានអើបពើឡើយ។ ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមទៀតថា: គ្រឿងចក្រ នោះបានចូលមកឈូសឆាយដីព្រៃនេះជាច្រើនថ្ងៃមកហើយ ដោយពុំឃើញមានអាជ្ញាធររឺមន្ត្រីជំនាញពាក់ព័ន្ធចុះមកសួរនាំនោះឡើយ ហើយដែលត្រូវបានមហាជនមួយចំនួនស្គាល់ថា: ជារបស់លោក ផែង គី។ បើយោងតាមសំដីពីប្រជាពលរដ្ឋបានបន្តទៀតដែរថា លោក ផែង គី បាននិយាយប្រាប់ថា: គ្រឿងចក្ររបស់លោកគឺចូលមកឈូសឆាយដីព្រៃនេះតាមរយៈ លោក ប៊ុន ឡា ផ្នែកសូរិយោដីស្រុកសៀមប៉ាងជាអ្នកជួលក្នុងតំលៃ ៣ដុល្លារ/ម៉ែតការ៉េ និងសន្យាថាចែកដីអោយរូបលោកផងខ្លះដែរ។ ដោយឡែក ក្រុមអ្នកសារព័ត៍មានមួយចំនួនក៏បានធ្វើការទំនាក់ទំនង ទៅលោក ប៊ុន ឡា តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែរូបគាត់មិនលើកទូរស័ព្ទនោះឡើយ។ យោងតាមប្រសាសន៍របស់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់តាមរយៈ ទូរស័ព្ទថា: រូបលោកមិនបានដឹងអំពីបញ្ហាគ្រឿងចក្រដែលលោក ប៊ុន ឡា នាំចូលយកមកឈូសឆាយដីព្រៃនោះទេ ចាំមើលលោកសួរគេសិន។ប្រជាពលរដ្ឋដែលស្ថិតនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរៀបរាប់ដែរថា: សំរាប់បុគ្គលមានលុយមានអំណាចចង់ធ្វើអ្វីក៏បានតាមចិត្ត ស្រលាញ់កន្លែងណាយកកន្លែងហ្នឹង គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអ្វីក៏សមដែរ សំរាប់រាស្ត្រទន់ខ្សោយគ្មានលុយកាក់វិញធ្វើអ្វីក៏ខុសដែរ។មហាជនដែលរស់នៅភូមិ ឃុំខាងលើ ស្នើរសុំដល់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គល ផែង គី និងលោក ប៊ុន ឡាផ្នែកសូរិយោដី ដែលហ៊ានរួមគំនិតគ្នាយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិបតេយ្យផងដែរ។មហាជនមួយទៀតរង់ចាំមើលដែរថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងប្រើកន្តាប់ដៃដែក ដូចម្តេចមកលើបុគ្គល ផែង គី និង លោក ប៊ុន ឡា ដែលមានតួនាទីផ្នែកសូរិយោដី៕ដោយ: សហការី.voj
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា