ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រាជរដ្ឋាភិបាលប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានផ្ដល់ពូជស្រូវសែនក្រអូបចំនួន៧៦៤តោន ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកសណ្ដាន់
Sat,11 November 2023 (Time 10:16 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 459នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ ផ្ដល់ពូជស្រូវសែនក្រអូបដែលជាអំណោយរបស់រាជរដ្ឋាភិបាលប្រព័ន្ធស្បៀងបម្រុងកម្ពុជាចំនួន៧៦៤តោន ប្រគល់បងប្អូនប្រជាកសិករចំនួន៧៦៤គ្រួសារ មកពីឃុំចំនួន០៦ នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
    ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ពូជស្រូវសែនក្រអូបដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក និងត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឱ្យបានជាក់លាក់បំផុត មុននឹងធ្វើស្រូវមិនប្រកាន់រដូវ។ ជាពិសេស នៅក្នុងស្រុកសណ្ដាន់ទាំងមូល មានការរងគ្រោះដោយទឹកជំនន់ លិចដោយសារជំនន់ទឹកភ្លៀងនេះរដូវវស្សាក៏ដូចជាជំនន់ទឹកស្ទឹងសែន ធ្វើឱ្យប៉ះពាល់ដំណាំស្រូវប្រជាកសិករ ខូចខាតជាច្រើនហិចតា។
      ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រជាកសិករត្រូវព្រោះស្រូវស្ដារឡើងវិញឱ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាល នៅក្នុងពេលដែលទឹកបានស្រកទៅវិញ ត្រូវរក្សាប្រភពទឹក ការប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចេះសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប ឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្ន ពេលបងប្អូនមានបញ្ហាអ្វីមួយ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគាត់ចុះជួយនិងបង្រៀនពីបច្ចេកទេសឱ្យបានទាន់ពេលវេលា។
      ជាមួយនេះផងដែរឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីការចែកពូជស្រូវក្រអូបសែនពិដោលនៅក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូនប្រជាកសិករដែលបាន រងគ្រោះដោយទឹកជំនន់ នារដូវវស្សាកន្លងទៅ និងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
      គួរបញ្ជាក់ផងដែរថា ស្រូវពូជសែនក្រអូបដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូននៅពេលនេះមានចំនួន៧៦៤តោន មាន០២ទីតាំង÷ ទីតាំងទី១ នៅវត្តក្រាំងដើមមាន៣ឃុំ គឺឃុំងន ដងកាំបិត និងឃុំមានជ័យ មាន៣៥១គ្រួសារ។ ទីតាំងទី២ នៅទីទួលសុវត្ថិភាពឈើទាលមាន៣ឃុំ គឺឃុំឈើទាល ឃុំក្លែង និងឃុំសណ្តាន់  មាន៤១៣គ្រួសារ ក្នុង០១គ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1505 នាក់
ខែនេះ :
9392 នាក់
3 ខែនេះ :
41616 នាក់
សរុប :
812679 នាក់