ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះចែកពូជស្រូវដល់កសិករ ៣៧០គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ នៅស្រុកកំពង់ស្វាយ
Sat,11 November 2023 (Time 10:24 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 484នាក់)

(ខេត្តកំពង់ធំ) ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៣​​លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ​និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន ៣៧,០០០គីឡូក្រាម ចែកជូនដល់កសិករដែលរងគ្រោះចំនួន ៣៧០គ្រួសារ  នៅក្នុង ឃុំព្រៃគុយ (២៦៧គ្រួសារ) និងឃុំកំពង់ស្វាយ (១០៣គ្រួសារ)ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានរាយការណ៍ឱ្យដឹងថា នៅស្រុកកំពង់ស្វាយ បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយ ទឹកជំនន់ទឹកភ្លៀង  បានធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងខូចខាត ដល់លំនៅដ្ឋាន ផលដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង រួមមាន៖
- ប៉ះពាល់ផ្លូវគ្រួសក្រហមសរុបប្រវែង ៥,០៨៧ម៉ែត្រ និងខូចខាតអស់ប្រវែង ២,៧៩៣ម៉ែត្រ
- ប៉ះពាល់ផ្លូវដី ស សរុបប្រវែង ១១,៩២៩ម៉ែត្រ និងខូចខាតអស់ប្រវែង ១,៧០០ម៉ែត្រ
- ខូចខាត ផ្លូវកៅស៊ូ អស់ប្រវែង ១៥០ម៉ែត្រ
- លិចទីធ្លាសាលារៀនចំនួន ៤សាលា
- លិចផ្ទៃដីលំនៅដ្ឋានប្រពលរដ្ឋចំនួន ៥២៧ខ្នងផ្ទះ ស្មើរនឹងចំនួន ៥២៧គ្រួសារ។
- ខូចខាតដំណាំស្រូវ អស់ចំនួន ៣៣៩.៥០ហិចតា និងប៉ះពាល់ដំណាំ រួមផ្សំចំនួន ២៣.៥០ហិចតា ខូចខាតអស់ចំនួន ១១.៨៥ហិចតា។
ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី
អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងនាម ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងនូវអារម្មណ៍សោកស្តាយ  ជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅ ជាពិសេសបងប្អូននៅទូទាំងខេត្តកំពង់ធំ ហើយលោកជំទាវ ក៏បានលើកទឹកចិត្តជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គតស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
ហេតុនេះហើយ លោកជំទាវ អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ជាពូជស្រូវ មកចែកជូនបងប្អូនប្រជាកសិករដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។ ​ ​
លោកជំទាវ បានណែនាំឱ្យមន្ទីរអង្គភាពជំនាញ សហការជាមួយម្ចាស់ស្រែត្រូវចុះមើលថែដំណាំ និងការពារទឹកទុកក្រែងជួបបញ្ហាខ្វះទឹកនៅចុងរដូវ។ ត្រូវជំរុញឱ្យកសិករដាំដំណាំរួមផ្សំ ចិញ្ចឹម ត្រី មាន់ទា ឬសត្វពាហនៈជាដើម ដើម្បីធានាសន្តិសុខស្បៀងនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា: ពូជស្រូវត្រូវបានផ្ដល់ជូនប្រជាកសិករចំនួន ៣៧០គ្រួសារដោយមួយគ្រួសារទទួលបាន 100 គីឡូក្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1507 នាក់
ខែនេះ :
9394 នាក់
3 ខែនេះ :
41618 នាក់
សរុប :
812681 នាក់