(កំពង់ធំ)÷ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកស្រូវពូជសែនក្រអូបចំនួន៣,២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ទៅចែកផ្ដល់ជូនប្រកសិករចំនួន៣២គ្រួសារដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ក្នុងឆ្នាំ២០២៣នេះ ដើម្បីស្ដារឡើងវិញ ក្នុងឃុំពង្រ និងឃុំស្រឡៅ ក្នុងស្រុកតាំងគោក។ ការប្រគល់ពូជស្រូវនេះធ្វើឡើងនៅបរិវេណវត្តគុហនគរ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកតាំងគោក កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធាន/អនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ឆ្លៀតក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកអភិបាលស្រុកបានបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវរបស់កសិករ ជាច្រើនហិចតាធ្វើឲ្យខាតបង់នៅផលដំណាំស្រូវមួយចំនួនផងដែរ។ លោកអភិបាលស្រុកតាំងគោកបន្តថា ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ជាចុក្រោយលោក ហាក់ ម៉ុងហួត បានណែនាំដល់លោកប្រធានការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត ប្រសិនបើមានបញ្ហាអ្វីមួយក្នុងការសាបព្រោះ សូមរាយការណ៍មកអាជ្ញាធរ និងក្រុមជំនាញជាបន្ទាន់ ដើម្បីចុះជួយសម្របសម្រួលដល់ទីតាំងផ្ទាល់។ បើតាមរបាយការណ៍របស់មន្រ្តីជំនាញដោយសារស្ថានភាពទឹកជំនន់ ប្រជាកសិករមួយចំនួនបានទទួលរងផលប៉ះពាល់ បណ្ដាលឲ្យខូចខាតដំណាំស្រូវក្នុងឃុំចំនួន២ ក្នុងនោះឃុំពង្រ និងឃុំស្រឡៅ ស្មើ៥ភូមិ មាន៣២គ្រួសារ លើផ្ទៃដី៦៣ហិកតា ផ្ទៃដីខូចខាតខាងលើនេះសុទ្ធតែអាចស្ដារឡើងវិញបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា