ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសបឹងទន្លេសាប ដែលប្រជានេសាទ ប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ
Tue,14 November 2023 (Time 01:34 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 305នាក់)

(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ 
លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បន្តដឹកនាំផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលស្រុកស្ទោង សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងតំបន់សឹករងក្រុងស្ទឹងសែន កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំឃុំពាមបាង និងអាជ្ញាធរភូមិ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។
      ជាមួយគ្នានេះផងដែរកម្លាំងចម្រុះបានអនុវត្តចុះបង្រ្កាបទប់ស្កាត់បទល្មើសបឹងទន្លេសាបមាន០២ទីតាំង÷ ទីតាំងទី១.នៅគុមឬស្សី បឹងផ្តៅ ភ្នំជីមូស និងព្រែកផ្នល់ ស្ថិតក្នុងភូមិសាស្រ្តឃុំសព្រោជ ឃុំចំណាក្រោម និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង។ ទីតាំងទី២.នៅអូរញឹង(តាមដងស្ទឹងសែន)ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
       លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងកម្លាំងចម្រុះចុះដល់គោលដៅផ្ទាល់លទ្ធផលអនុវត្តបាន០៤ករណី÷បានចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៨របាំង ប្រវែង៣៥០០ម របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៦៥០ម ឡុកចំនួន៣៧គ្រឿង លូចំនួន៤៤មាត់ បង្គោលចំនួន៧៨០០ដើមចាក់លែងត្រីចំនួន២៣០គីឡូក្រាម។ បានដកហូតឃាត់ទុកវត្ថុតាង នេសាទដោយប្រើឧបករណ៍ឆក់ចំពោះវត្ថុតាងរួមមាន ដុំភ្លើងឆក់ចំនួន០២គ្រឿង អាគុយចំនួន០២គ្រឿង ដងឆក់ចំនួន ០២គូរ កន្រ្តងដួសត្រីចំនួន០៤ ត្រីចំរុះទំងន់១៥គីឡូក្រាម
 ទូកបាឡាស្មាច់ប្រវែង០៥ម៉ែត្រ  ភ្ជាប់ដោយម៉ាស៊ីនម៉ាក ហុីណូតាចំនួន០១គ្រឿង ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់ទុកនៅតែឧបករណ៍ជាច្រើនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
364 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
4996 នាក់
ខែនេះ :
14080 នាក់
3 ខែនេះ :
32693 នាក់
សរុប :
711543 នាក់