ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងសំណេះសំណាលជាមួយយោធិនត្រៀមសោធននិវត្តន៍ឆ្នាំ២០២៣
Fri,17 November 2023 (Time 12:28 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 288នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ 
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងសំណេះសំណាលជាមួយយោធិនត្រៀមចូលសោធននិវត្តន៍តាមការកំណត់ក្នុងឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមផងដែរ។
      ជាកិច្ចចាប់ផ្ដើមលោកវរសេនីយ៍ទោ នូ វុទ្ធា   នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានលិខិតលេខ៥១០/២០២៣ របស់អគ្គបញ្ជាការ ស្ដីពីការស្នើសុំគោលការណ៍ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងបានផ្សព្វផ្សាយខ្លឹមសារសារទូរលេខរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ដីពីផែនការណែនាំក្នុងការរៀបចំវាយតម្លៃយោធិន ដែលត្រូវដាក់យោធិនឲ្យចូលនិវត្តន៍សម្រាប់ឆ្នាំ២០២៤ ។
       ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះយោធិនដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៣ តាមការកំណត់របស់ក្រសួងការពារជាតិ ដែលកន្លងមកបងប្អូនយោធិនយើងបានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបងប្អូនមួយចំនួនទៀត បានរួមចំណែកយ៉ាងសកម្មក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត តែបច្ចុប្បន្នបងប្អូនមានសុខភាពទ្រុឌទ្រោម ដែលត្រូវសម្រាកការងារ ហើយនិងត្រូវបន្តទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាមួយនោះបងប្អូននឹងត្រូវបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ 
        នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ រួមជាមួយមេបញ្ជាការអង្គភាពសាមុី ក៏បានឧបត្ថម្ភកញ្ចប់ថវិកាមួយចំនួនជូនដល់យោធិន ដែលត្រូវត្រៀមចូលនិវត្តន៍ឆ្នាំ២០២៣  ហើយនឹងត្រូវទៅទទួលបានការបំពាក់ឋានន្តរសក្តិ មួយថ្នាក់បន្ថែមទៀត និងកញ្ចប់ថវិកាមួយចំនួនពីប្រមុខរាជរដ្ឋាភិបាលនៅពេលខាងមុខនេះ នៅទីបញ្ជាការយោធភូមិភាគទី៤។
       ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ នៅពេលខាងមុខ ដោយយកចិត្តទុកដាក់ក្នុងការវាយតម្លៃយោធិន ដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ប្រចាំឆ្នាំ ២០២៤  និងផែនការកំណែទម្រង់ផ្សេងៗទៀតរបស់កងយោធពលខេមរភូមិន្ទ ស្របតាមគោលការណ៍ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ដែលបានដាក់ចេញ ឲ្យទទួលបានជោគជ័យ  ។
       ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងបណ្ដាលការិយាល័យស្ថាប័នចំណុះ បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តនូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការ ដែលបានគ្រប់ទុក ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
263 នាក់
សប្តាហ៍នេះ :
3979 នាក់
ខែនេះ :
14163 នាក់
3 ខែនេះ :
40878 នាក់
សរុប :
733245 នាក់