ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
យោធិនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអាវរងា រអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
Fri,17 November 2023 (Time 12:41 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 101នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
   ឧត្តមសេនីយ៍ទោ សោម ស៊ុន តាំងនាមជំនួសមុខអោយនាយទាហាន នាយហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោសម្ដេចតេជោនាយឧត្តមសេនីយផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អគ្គភស្តុភាជាន់ខ្ពស់នៃកង កម្លាំង ប្រដាប់អាវុធជាតិកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅរដូវភ្លៀងសម្ដេចបានផ្ដល់អាវភ្លៀង នៅក្នុងរដូវត្រជាក់នេះ សម្ដេចបានផ្ដល់អាវរងានិងបានផ្គត់ផ្គង់គ្រប់ បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងទ័ពព្រម ទាំងគ្រួសារកងទ័ពផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារត្រូវខិតខំថែរក្សសុខភាព នឹងត្រូវត្រៀមខ្លួនជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចល័ត​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍​ផ្សេងៗ​តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​តាម​ឋានានុក្រម​នៃ​កង​យោធ ពលខេមរភូមិន្ទ​  ព្រមទាំង​ត្រៀម​កង​កម្លាំង​ មធ្យោបាយ​ សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្ត រាយ​ផ្សេង​ៗ​ បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធភាព​ ។
យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តដាច់ខាត ការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិបន្តអភិ វឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
417 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
1910 នាក់
ខែនេះ :
8916 នាក់
3 ខែនេះ :
21157 នាក់
សរុប :
554561 នាក់