ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម សុក ហៃ ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីនៅភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលមានបញ្ហរាំរ៉ៃជាយូរឆ្នាំមកហើយ
Fri,17 November 2023 (Time 12:47 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 70នាក់)

(កំពង់ធំ)÷ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ  បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីបណ្តឹងប្តឹងទាមទារដីរដ្ឋស្ថិតនៅភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុក ហៃ ជាប្រធានអង្គប្រជុំ បានស្នើឲ្យលោក ខៀវ សុផល ជាមេធាវីតំណាងដោយអាណត្តិឲ្យលោកស្រី សុខ សុវណ្ណី បញ្ជាក់ពីគោលបំណងដែលកូនក្តីទាមទារ និងសំណូមពរឲ្យបានច្បាស់លាស់ជូនអង្គប្រជុំ។
      លោក ខៀវ សុផល បានបញ្ជាក់ថាទី១៖ កូនក្តីរបស់លោកស្នើសុំចុះបញ្ជីដីដែលមានក្បាលដី១០២០ និង១០២១ ដែលដីនេះកូនក្តីរបស់លោក បានទិញពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ក្នុងឆ្នាំ ២០០៨ ហើយនៅឆ្នាំ២០១១ កូនក្តីរបស់លោកបានជួលឲ្យលោក អ៉ឹម ថន អតីតអភិបាលស្រុកកំពង់ស្វាយ រហូតដល់ឆ្នាំ២០២០ ទើបកូនក្តីរបស់លោកបានជួលឲ្យលោក ថន ពុទ្ធា បច្ចុប្បន្នអភិបាលរងស្រុកកំពង់ស្វាយ ប៉ុន្តែក្រោយពីជួលបានប្រហែល០៣ខែ លោក ថន ពុទ្ធា បានយកគ្រឿងចក្រទៅឈូសឆាយហើយបានបង្កើតផ្លូវថ្មី។ ទី២៖សំណូមពរស្នើសុំប្តូរប័ណ្ណកម្មសិទ្ធ ដែលចុះបញ្ជីដាច់ដោយដុំដែលមានបណ្ណ័សំគាល់សិទ្ឋិលេខ ០០៣៩០៩ ទៅចុះបញ្ជីជាប្រព័ន្ធវិញ ដីនេះកូនក្តីលោកទិញពី ប្រជាពលរដ្ឋ២៤គ្រួសារ ហើយកូនក្តីលោក មិនទាន់បានប្តូរបណ្ណ័នៅឡើយ ។
     តាមការបញ្ជាក់របស់លោក ទឹម សំអុល សមាជិកក្រុមប្រឹក្សាស្រុកកំពង់ស្វាយ និងអតីតជាប្រធានការិយាល័យកសិកម្មស្រុក បានបញ្ជាក់ថាក្បាលដីលេខ១០២០ និង១០២១ ជាដីរបស់រដ្ឋដែលមានក្នុងបញ្ជីសារពើភណ្ឌ ហើយជាដីការិយាល័យកសិកម្ម តាំងពីលោកធ្វើជាមន្ត្រីការិយាល័យកសិកម្ម លោកបាននាំគ្រួសារមករស់នៅលើទីតាំងដីនេះតាំងពីចុងឆ្នាំ១៩៨៩ មិនដែលឮអ្នកណាមកទិញ ឬប្តឹងគ្នាលើដីនេះទេ។ សំណូមពរលោកស្រី សុខ សុវណ្ណី ឈប់ប្តឹងទាមទារទៀតទៅ ព្រោះមិនមែនជាដីរបស់លោកស្រីទេ។
      លោក អ៊ឹម ថន សមាជិកក្រុមប្រឹក្សាស្រុក និងអតីតជាអភិបាលស្រុកកំពង់ស្វាយ ក៏បានបញ្ជាក់ផងដែលថា ករណីទាមទារក្បាលដីលេខ១០២០ និង១០២១ ទើបតែកើតឡើងនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ដោយលោកស្រី សុខ សុវណ្ណី បានចោទលោក ថន ពុទ្ធា ថាបានលួចយកគ្រឿងចក្រឈូសឆាយដីរបស់គាត់ដែលមានក្បាលដីលេខ០៥៤ និង១០២២ ហើយបានយកដីនេះទៅជួលឲ្យឈ្មោះ នួន សុភ័ក្រ តាមពិតក្បាលដីលេខ០៥៤ និង១០២២ គឺជាដីរបស់គេមានប័ណ្ណកម្មសិទ្ធិដែលចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចហើយ ហើយលោកស្រី សុខ សុវណ្ណី បានចោទទៀតថាលោក ថន ពុទ្ធា បង្វែរផ្លូវចាស់បង្កើតផ្លូវថ្មី ប៉ុន្តែជាក់ស្តែងផ្លូវនេះមានតាំងពីយូរណាស់មកហើយមិនមានអ្នកណាបង្វែទេ នៅឆ្នាំ១៩៩៣ ឯកឧត្តម ជៀង អំ អតីតអភិបាលខេត្តកំពង់ធំ បានផ្តល់អង្ករពលកម្មលើកធ្វើផ្លូវ នៅពេលឮព័ត៌មានថាលោក ថន ពុទ្ធា បង្វែរផ្លូវចាស់បង្កើតផ្លូវថ្មី ប្រជាពលរដ្ឋចំនួន ៣៤៦គ្រួសារបានផ្តិតស្នាមេដៃសុំឲ្យរក្សាផ្លូវនេះមិនឲ្យខុសពីសភាពដើម។ លោក ថន ពុទ្ធា មិនមានហេតុផលណាទៅជួលដី ដែលក្បាលដីលេខ១០២០ និង១០២១នោះទេ គឺគាត់ជួលដីនៅលើក្បាលដីលេខ០០៣៩០៩ នៅខាងលិចផ្លូវលំ(ផ្លូវទេចរណ៍) បច្ចុប្បន្នកញ្ចុះចំនួន ០៩ និងបន្ទប់ចំនួន ០២ រោងបាយ រោងស្នាក់នៅ រោងលក់ដូរ របស់លោក ថន ពុទ្ធាគឺនៅមិនទាន់រុះរើទេ ដែលបច្ចុប្បន្នលោកស្រី សុខ សុវណ្ណី បានឲ្យឈ្មោះ សាន យ៉ាន លក់ដូរសព្វថ្ងៃនេះ។ 
     លោកស្រី សុខ សុវណ្ណី ក៏បានប្តឹងមករដ្ឋបាលស្រុក ដែលកាលណោះឯកឧត្តម អ៊ុន បុត្ត ជាអភិបាលស្រុក បានដឹកនាំដោះស្រាយ ហើយលោកស្រី សុខ សុណ្ណី បានបញ្ជាក់យ៉ាងច្បាស់ថាដីរបស់គាត់ចុះដាច់ ដោយមានចំនួន១៣ហិកតា ប៉ុន្តែនៅពេលចុះបញ្ជីជាលក្ខណៈប្រព័ន្ធដីគាត់បានបាត់ ១,៣១២២ហិកតា គាត់បានប្តឹងមករដ្ឋបាលខេត្ត ហើយឯកឧត្តម សុខ លូ អតីតអភិបាលខេត្តបានដឹកនាំក្រុមការងារចុះទៅពិនិត្យឡើងវិញនៅលើទីតាំងដែលលោកស្រី សុខ សុវណ្ណី អះអាងថាបាត់ ឯកឧត្តម សុខ លូ បានបញ្ជាក់ថាដីលោកស្រីគឺចាប់ពីផ្លូវលំ ទៅខាងលិច រីឯខាងកើតផ្លូវជាដីរបស់គេទេ។ លោកស្រី សុខ សុវណ្ណី មិនមែនប្តឹងតែមករដ្ឋបាលស្រុក ខេត្តនោះទេ គាត់បានប្តឹងទៅថ្នាក់ដឹកនាំផ្សេងៗទៀតដើម្បីជួយអន្តរាគមន៍ ហើយថ្នាក់ដឹកនាំបានចាត់ក្រុមការងារចុះមកស្រាវជ្រាវប៉ុន្តែរកមិនឃើញដូចអ្វីដែលលោកស្រី សុខ សុវណ្ណីបានប្តឹងទាមទារ មិនត្រឹមតែប៉ុណ្ណោះលោកស្រី សុខ សុវណ្ណី បានប្តឹងទៅតុលាការ ហើយបានចាញ់ក្តីជាច្រើនលើក រហូតដល់លោក សៅ វាសនា បានប្តឹងលោកស្រី សុខ សុវណ្ណី ពីបរិហាបង្កាច់កេរ្តិ៍ ហើយតុលាការបានកាត់ឲ្យលោកស្រី សុខ សុវណ្ណី ជាប់ពន្ធនាគារ ០៦ខែ និងបង់ថវិកាចំនួន ១៥លានរៀលទៅឲ្យលោក សៅ វាសនា។ សូមបញ្ជាក់ថាពីដើមឡើយលោកស្រី សុខ សុវណ្ណី ប្តឹងតែឈ្មោះ ហ៊ុយ ស៊ីយាន តែម្នាក់ទេ បន្ទាប់មកទៀតលោកស្រី សុខ សុវណ្ណី បានហៅឈ្មោះ ស្វាយ សឿន ម្ចាស់ក្បាលដីលេខ១០២២ មកដើម្បីសុំទិញតម្លៃ៦លានរៀល ប៉ុន្តែលោក ស្វាយ សឿន មិនព្រមលក់ ហើយលោកស្រី សុខ សុវណ្ណី បានប្តឹងលោក ស្វាយ សឿន ទៅសាលាដំបូងខេត្ត ហើយសាលាដំបូងខេត្ត បានសម្រេចតម្កល់រឿងមិនចាត់ការ ក្រោយមកទៀតលោកស្រី សុខ សុវណ្ណី បានប្តឹងទៅសាលាដំបូងខេត្ត សុំមោឃៈភាពប័ណ្ណលេខ ០៥៤ និង១០២២ប៉ុន្តែត្រូវតុលាការលើកពាក្យបណ្តឹងនេះចោលបណ្តឹងចុងក្រោយគាត់បានប្តឹងទៅតុលាការចំនួន ០៧ក្បាលដី ប៉ុន្តែត្រូវតុលាការច្រានចោលអត់ចាត់ការ។ 
    ក្រោយពីស្តាប់ចម្លើយ និងពិនិត្យឯកសារ
ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា រដ្ឋបាលខេត្តបញ្ចប់ការដោះស្រាយករណីបណ្តឹងរបស់លោកស្រី សុខ សុវណ្ណី ហើយរដ្ឋបាលខេត្តនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់បើនៅតែចង់បានដីរបស់រដ្ឋដែលមានក្នុងបញ្ជីសារពើភណ្ឌតាំងពីមុនលោកស្រី សុខ សុវណ្ណីមកទិញដីម្លេះដោយហេតុថា៖ ១-ក្បាលដីលេខ១០២០ និង១០២១ដែលលោកមេធាវីបានលើកឡើងថាបានទិញពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ និងបានជួលដីនេះឲ្យលោក ថន ពុទ្ធា ដីទាំង ០២ក្បាលនេះមិនបានទិញពីប្រជាពលរដ្ឋទេ ជាដីរបស់រដ្ឋដែលមានក្នុងបញ្ជីសារពើភណ្ឌ ហើយលោក ថន ពុទ្ធា ក៏មិនបានជួលដីនេះពីលោកស្រី សុខ សុវណ្ណីទេ គឺជួលនៅលើទីតាំងដីផ្សេង។ ក្បាលដីទាំង២នេះ ជាដីរបស់រដ្ឋបាលស្រុក ដែលមានអគារធ្វើការ និងមានក្នុងបញ្ជីសារពើភណ្ឌ។២-ចំពោះការស្នើប្តូរប័ណ្ណលេខ០០៣៩០៩ ដែលបានចុះដាច់ដោយដុំ ហើយលើកឡើងថាមិនបានប្តូរប័ណ្ណជាប្រព័ន្ធគឺជាការភូតកុហក ដីនេះលោកស្រី សុខ សុវណ្ណី បានប្តូររួចហើយដោយបំបែកជា ០៣ក្បាលដី គឺក្បាលដីលេខ ១០១៥,១០២៣ និង១០០៣ តាំងពីឆ្នាំ ២០១២មកម្លេះ ហើយដីនេះគាត់បានទិញពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារ មិនមែនទិញពី ប្រជាពលរដ្ឋ២៤គ្រួសារទេហើយទីតាំងដីនេះហើយដែលជួលឱ្យ លោក អ៉ឹម ថន អតីតអភិបាលស្រុក និង លោក ថន ពុទ្ឋា អភិបាលរងស្រុក ។
៣-លោកស្រី សុខ សុវណ្ណី ធ្លាប់ប្តឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាបាត់ដីទំហំ១,៣១៥៤ហិកតា ករណីនេះក្រសួងបានបញ្ជាក់មូលហេតុនៃការបាត់នេះគឺដោយសារកាត់ដីចំណីផ្លូវជាតិ ចំណីស្ទឹង និងពង្រីកផ្លូវលំ ដែលគណៈកម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបានកំណត់ ហើយក្រសួងបានសម្រេចច្រានចោលមិនចាត់ការលើបណ្តឹងលោកស្រី សុខ សុវណ្ណីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
1570 នាក់
ខែនេះ :
8576 នាក់
3 ខែនេះ :
20817 នាក់
សរុប :
554221 នាក់