ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
យុទ្ធនាការជិះកង់ ដើម្បីលើកកម្ពស់ការអប់រំ និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅតាមសាលារៀន ក្នុងការបង្កើនគុណភាពអប់រំ
Fri,17 November 2023 (Time 12:53 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 277នាក់)

(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជិន ប្រសិទ្ធិ តំណាង អង្គការ អេដ អេ អាកស្យុង និងដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ តំណាងអោយក្រុមជិះកង់ បានធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន ក្នុងរយៈចម្ងាយ ៤២៥គីឡូម៉ែត្រ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្វើដំណើរទៅខេត្តគោលដៅចំនួន៤ ដោយឆ្លងកាត់បឹងទន្លេសាប ចំពោះគោលដៅ គឺចាប់ផ្តើមពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ។
      លោក គៀង សេងគី មេឃុំត្បូងក្រពើ បានលើកឡើងថាកម្មវិធីជិះកង់ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីការការពារកុមារ និងការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ ក្នុងគោលបំណងអំពាវនាវ ដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅ ត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី នាខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។  
     លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ តំណាងអោយក្រុមជិះកង់ បានលើកឡើងពីក្រុមការងាររបស់កម្មវិធីជិះកង់ បានចាប់ផ្តើមបេសកម្មរបស់ខ្លួន ដោយចាកចេញពីសាលាទន្សាយ ដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក  មកដល់ចំណតទីមួយ ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅទីនោះក្រុមការងារបានជួបជាមួយមន្ត្រីអាជ្ញាធរ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស បង្ហាញពីសកម្មភាព និងគោលដៅរបស់ខ្លួន និងបានចែកសៀវភៅដល់សិស្សានុសិស្សផងដែរ ។
     លោក សួរ ម៉ាឡៃ បានបន្តទៀតថា ក្រុមជិៈកង់បានបន្តដំណើរដោយចាកចេញពីស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានមកដល់ទីរួម ខេត្តកំពង់ឆ្នាំងនៅពេលរសៀលក្នុងថ្ងៃដដែល។ ក្រុមជិះកង់ នឹងបន្តទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ជាបន្តទៀត ។
      ជាចុងក្រោយ លោក សួរ ម៉ាឡៃ នាយកប្រតិបត្តិ សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ បានជំរុញលើកទឹកចិត្តដល់ក្រុមជិះកង់នេះ ជាដំណើរយុទ្ធនាការនេះ អង្គការ អេដ អេ អាកស្យុង នឹងបរិច្ចាគសៀវភៅជាងមួយពាន់ក្បាលដល់សាលាគោលដៅទាំងអស់ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និងផ្ទះសំណាញ់មួយខ្នងដល់សាលាបឋមសិក្សាសំព័រ ដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។ 
      គួរបញ្ជាក់ផងដែរថា សិស្សចំនួន២១៤នាក់ បានអញ្ជើញមកពី០៥សាលាមាន÷ អនុវិទ្យាល័យបញ្ញាជី បឋមសិក្សាបញ្ញាជី បឋមសិក្សាអំពុះ បឋមសិក្សាចុងដា និងបឋមសិក្សាកាលមេឃ ក្នុងនោះសិស្ស១នាក់ ទទួលបានសៀវភៅ០២ក្បាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
366 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
4998 នាក់
ខែនេះ :
14082 នាក់
3 ខែនេះ :
32695 នាក់
សរុប :
711545 នាក់