(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លែង ដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងក្របខ័ណ្ឌគ្រូកិច្ចសន្យាបង្រៀននៅសាលាបឋមសិក្សារបស់រដ្ឋបាលស្រុកស្ទោង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការរួមចំណែករបស់យើងទាំងអស់គ្នាក្នុងការលើកកម្ពស់វិស័យអប់រំ គឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍឈានឡើងជាលំដាប់។ ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង បានបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូកិច្ចសន្យានៅពេលនេះគឺត្រូវឈរលើគោលការណ៍អ្នកចេះគឺជាប់ តម្លាភាព ស្មើភាព យុត្តិធម៌ លទ្ធផលគុណភាពប្រសិទ្ធភាព និងឈរលើគោលការណ៍ច្បាប់ជាចម្បង ក្នុងការចូលរួមវិស័យអប់រំឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងមូលដ្ឋាន ដើម្បីកុំឲ្យកុមារទូទៅគ្មានចំណេះដឹងនោះឡើយ។ លើសពីនេះលោកក៏ បានផ្ញើដល់បេក្ខជនទាំងអស់នៅពេលដែលបានទទួលលទ្ធផលជាប់ជាស្ថាពរ ត្រូវទៅបំពេញកិច្ចការបង្រៀននៅតាមសាលានីមួយៗដោយឈរលើគោលការណ៍ក្រមសីលធម្មវិជ្ជាជីវៈជាចម្បង មានទំនាក់ទំនងល្អជាមួយសិស្សានុសិស្សមាន សាមគ្គីភាពផ្ទៃក្នុងរវាងលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងនិងលោកនាយក លោកស្រីនាយិកា ក៏ដូចជាមានការទំនាក់ទំនងទូទៅជាមួយសហគមន៍និងដៃគូអភិវឌ្ឍត្រូវអភិវឌ្ឍនានា ជាពិសេសគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា។លើសពីនេះទៀតលោក សាយ គឹមឡម ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបំពេញតួនាទី ភារកិច្ច របស់ខ្លួនជាអ្នកបង្ហាត់បង្រៀន ប្រកបដោយស្មារតីទទួលខុសត្រូវ គោរពនូវពេលវេលា និងធ្វើខ្លួនជាគំរូល្អរបស់សិស្សានុសិស្សនិងសហគមន៍ទាំងមូល។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំសិក្សាថ្មី២០២៣ ២០២៤ រដ្ឋបាលស្រុកស្ទោងបានជ្រើសរើសគ្រូកិច្ចសន្យាសម្រាប់បង្រៀននៅសាលាបឋមសិក្សាចំនួន២៣៧នាក់ ហើយបេក្ខជនដែលបានមកដាក់ពាក្យសុំសិទ្ធិប្រឡងមានចំនួន៥៦៧នាក់ ស្រី៤១០នាក់ និងបានចែកចេញជា ២៣បន្ទប់ ក្នុងនោះក៏មានបេក្ខជនចូលនិវត្តន៍ចំនួន០៦នាក់ ស្រ្តី៤នាក់ និងបេក្ខជនអវត្តមានចំនួន១៣នាក់ស្រី៧នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ច្រើនប្រភេទចូលមកកម្ពុជាដោយសេរី នឹងរលូនប្រហែលសមត្ថកិច្ចលោក លី គឹមសាន ជាប្រធានការិល័យគយច្រកទ្វារសេីមមាត់.! (vojhotnews)
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា