ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានការសាងសង់រួចរាល់ ជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅឃុំបន្ទាយស្ទោង
Thu,02 November 2023 (Time 01:26 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 316នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យ និងប្រគល់ជម្រកស្នាក់នៅមួយខ្នង ដែលមានទំហំបីម៉ែត្រកន្លះ គុណ នឹងបួនម៉ែត្រ ក្រោមជំនួយឧបត្ថម្ភស័ង្កសី សម្ភារៈ និងគ្រឿងឈើ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាងសង់ជូនក្រុមគ្រួសារលោកយាយ សូត្រ  ណៃ ដែលប្រជាពលរដ្ឋក្រីក្រ មានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជន មើលការខុសត្រូវនឹងជួយដោះស្រាយការលំបាកជូនគាត់  ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណៈភាពដោយខ្វះអាហារបរិភោគនោះឡើយ។
      ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានផ្ដល់ដីធ្លីសម្រាប់ជូនគាត់សាងសង់លំនៅឋានស្នាក់នៅ និងបានសំណូមពរដល់អាជ្ញាធរដែនដី ភូមិ ឃុំ បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកយាយ  សូត្រ  ណៃ បន្តទៀត ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតដទៃផ្សេងទៀតផងដែរ ។  ជាមួយនោះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់ក្រុមគ្រួសារលោកយាយ  សូត្រ  ណៃ ត្រូវខិតខំថែរក្សាសុខភាព រស់នៅស្អាត មានអនាម័យល្អ ចៀសវាងការឆ្លងជំងឺដង្កាត់ផ្សេងៗនាំឲ្យអស់ថវិកាក្នុងការព្យាបាលជំងឺ ។
      នៅក្នុងឱកាសប្រគល់ជម្រកស្នាក់នៅដែលទើបសាងសង់រួចនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម  ស៊ុន បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទន្នីឧបត្ថម្ភជូនគាត់បន្ថែមទៀតរួមមានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួនពីរកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយូរ និងថវិកាមួយចំនួនផងដែរ។
       លោកយាយ​សូត្រ​ ណៃ​ មាន​ក្តី​រំភើប​រីករាយ​រកអ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ចំ​ពោះ​ទឹក​ចិត្ត​ប្រកប​ដោយ​មនុស្ស​ធម៌​ របស់​សម្តេច​មហា​បវរ​ធិបតី​ និង​លោកជំទាវ​  និង​សូមគោរព​ថ្លែង​អំណរគុណ​ និង​គោរព​ជូន​ពរ​សម្តេច​លោក​ជំទាវ​ ព្រមទាំង​ថ្នាក់​ដឹកនាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ តែងតែ​គិត​គូរ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ការ​លំបាក​ខ្វះ​ខាត​ជូន​ប្រជាជន​ និង​អតីត​យុទ្ឋជន​ នៅ​គ្រប់​ទីកន្លែង​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1587 នាក់
ម្សិលមិញ :
451 នាក់
សប្តាហ៍នេះ :
4118 នាក់
ខែនេះ :
13762 នាក់
3 ខែនេះ :
40767 នាក់
សរុប :
731690 នាក់