ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងហូបអាហារសាមគ្គីនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំសាលាវិស័យ
Thu,23 November 2023 (Time 10:57 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 328នាក់)

(កំពង់ធំ)÷ លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក លោក តុប កក្កដា ប្រធានក្រុមការងារខេត្តចុះជួយឃុំសាលាវិស័យ តំណាងឯកឧត្តម យឹម លាត ប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក  លោក ជិន ហ៊ីន ប្រធានគណៈកម្មាធិការគណបក្សឃុំ លោក.លោកស្រីអនុប្រធានគណបក្សសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក/ឃុំ និងសមាជិកសមាជិកាប្រមាណជាង១.២០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសាលាវិស័យ ស្ថិតនៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
      លោក ជិន ហ៊ីន ប្រធានគណៈកម្មាធិការគណបក្សឃុំសាលាវិស័យ បានរាយការណ៍ពី គណ:កម្មាធិការគណបក្សឃុំសាលាវិស័យ បានដឹកនាំជំរុញអង្គការចាត់តាំងគណកម្មាធិការមូលដ្ឋានភូមិ អនុវត្តកម្មវិធីនយោបាយគោលការណ៍ណែនាំនានារបស់គណបក្សប្រជាជនកម្ពុជាឃុំ ធ្វើការប្រជុំ ជីវភាពគណបក្សជារៀងរាល់ខែ តាមដានត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារ របស់អង្គការចាត់តាំងគណបក្ស។គណៈកម្មាធិការគណបក្សស្រុកបានបែងចែកមន្ត្រីទទួលខុសត្រូវតាមដាន និងត្រួតពិនិត្យគណ:កម្មាធិការគណបក្សឃុំ បានផ្សព្វផ្សាយ សមិទ្ធិផល ស្នាដៃ សកម្មភាពនានា តាមបណ្តាញសង្គម face book វិទ្យុ ទូរទស្សន៏ វីឆាត តេឡេក្រាមតាមគ្រប និងតាមតិកគុកផងដែរ ។
        លោក តុប កក្កដា ប្រធានក្រុមការងារខេត្តចុះជួយឃុំសាលាវិស័យ បានលើកឡើងថា ចំពោះសាខាបក្សឃុំ ក្រុមបក្ស និងសកម្មជន យុវជនបក្សឃុំ មានភាពស្មោះត្រង់ស្រឡាញ់គណបក្ស ហ៊ានលះបង់ ធនធាន ថវិកា និងមានការចូលរួម គ្រប់សកម្មភាពដែលថ្នាក់លើបានប្រគល់ជូន មានការដឹកនាំ និងចាត់តាំង អនុវត្ត ពីប្រធានក្រុមការងារចុះជួយក្រុមការងារ ក្រុមឃោសនឹកឃុំ និងក្រុមចលនា សកម្មជន បានបែងចែកមុខងារទទួលខុសត្រូវក្នុងការចុះធ្វើសកម្មភាព តាមគ្រប់រូបភាពដូចជា ប្រជុំផ្សព្វផ្សាយកម្មវិធីនយោបាយ គោលការណ៍ ប្រវត្តិស្នាដៃសមិទ្ធិផល ដែលសម្រេចបាន ចុះជួបសមាជិកតាមខ្នងផ្ទះ តាមគ្រួសារបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
    លោក វណ្ណៈ សោភានិត បានមានប្រសាសន៍ថា ការពង្រឹងក្រុមការងារចុះមូលដ្ឋានភូមិ/ក្រុម និងធ្វើបច្ចុប្បន្នភាពសមាជិកបក្សចំផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ពីសភាពការណ៍នយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សង្គម និងវិធានការ ទប់ស្កាត់បទល្មើស  គ្រោះមហន្តរាយ និងជំងឺឆ្លងមនុស្ស សត្វនានា ដោះស្រាយបញ្ហាប្រឈមនានា រួមមានដីធ្លី ព្រៃឈើ និងផលប៉ះពាល់ផ្សេងៗ។ ពិសេសជនជាតិដើមភាគតិច និងគ្រួសារដែលងាយរងគ្រោះ បំផុសចលនាប្រជាពលរដ្ឋ ឱ្យគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយ សេចក្តីសម្រេចនានា របស់គណបក្ស និងចលនាប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ មានរូបទេវតាបាច់ផ្កា។
        លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែកមានជំនឿទុកចិត្ត លើថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំង មន្ត្រីគណបក្ស ដែលបានបំពេញភារកិច្ច ជួយយកចិត្តទុកដាក់ដោះស្រាយ ឆ្លើយតបពីទុក្ខកង្វល់បានទាន់ពេល។ ចំពោះគណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធចាត់តាំង ដឹកនាំចាប់ពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមអនុវត្ត តាមផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧នៃរដ្ឋសភាក្រុមការងារចុះជួយ និងគណ:កម្មាធិការបក្សឃុំមានគណកម្មការគ្រប់គ្រងហិរញ្ញវត្ថុច្បាស់លាស់នៅក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
562 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2652 នាក់
ខែនេះ :
11104 នាក់
3 ខែនេះ :
29441 នាក់
សរុប :
704303 នាក់