(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកលោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤- ២០២៦ របស់រដ្ឋបាលស្រុកស្ទោង នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ចាន់ តារា បានអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍនានា សូមបន្តជួយគាំទ្រនិងសហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំនានាក្នុងស្រុកស្ទោង ក្នុងការអភិវឌ្ឍមូលដ្ឋាន ជាមួយនឹងរាជរដ្ឋបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះឯកឧត្តមន ចាន់ តារា បានបញ្ជាក់ទៀតថា វិស័យឯកជន សប្បុរសជននិងវិស័យពុទ្ធចក្រ ក៏ជាដៃគូអភិវឌ្ឍដ៏សំខាន់និងមិនអាចកាត់ផ្ដាច់បានជាមួយនឹងរដ្ឋបាលឃុំ ក៏ដូចជារដ្ឋបាលស្រុក ក្នុងកិច្ចសហការ និអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងច្រើនស្អេកស្កះ ដែលយើងបានឃើញជាក់ស្ដែង សូមបន្តជួយអភិវឌ្ឍ សហការបន្តកិច្ចការនេះឱ្យបានជានិរន្តរ៍។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថាការធ្វើផែនការ យុទ្ធសាស្ត្រនិងផែនការអាទិភាព គឺត្រូវឱ្យសមស្របទៅនឹងថវិកាយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតម្រូវការជាក់ស្ដែង ជាអាទិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ ការធ្វើគម្រោងអាទិភាពផែនការលំអិតត្រូវតែឱ្យបានចប់រួចរាល់នៅសប្តាហ៍ទី១ ខែឧសភា រៀងរាល់ឆ្នាំ។ លើសពីនេះឯកឧត្តម ចាន់ តារា បានសង្កត់ធ្ងន់ថាការធ្វើផែនការវិនិយោគ គឺត្រូវតែឱ្យសមស្រប និង បន្ស៊ីគ្នារវាងគម្រោងកម្មវិធីវិនិយោគស្រុកជាមួយនឹង គម្រោងកម្មវិធីវិនិយោគឃុំ និងពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលឃុំ រាល់ភាគីពាក់ព័ន្ធនានា ក៏ដូចជាការកៀរគរ មូលធនធាតុចូល សម្រាប់គាំទ្រគម្រោងវិនិយោគនានាដែលលើកឡើងដោយរដ្ឋបាលស្រុកនិងឃុំ។ ជាពិសេសគឺជាការបញ្ចូលគ្នានូវគម្រោងនានាដែលលើកឡើងដោយរដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍនានា និងភាគទីពាក់ព័ន្ធ ទៅនឹងកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក ក៏ដូចជាការឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រដ្ឋបាលស្រុកស្ទោង និងឃុំទាំងអស់ ក៏បានបង្ហាញនូវតម្រូវការ ផែនការកម្មវិធីវិនិយោគស្រុក និងវិនិយោគឃុំជូនដល់គណៈធិបតីនិងដៃគូអភិវឌ្ឍនានាដើម្បីបានជ្រាប និងសហការផងដែរ។ ជាចុងបញ្ចប់ឯកឧត្តម ចាន់ តារា បានអំពាវនាវដល់មន្ទីរអង្គភាពនានាជុំវិញខេត្តសូមបន្តជួយ សហការ និងគាំទ្រដល់គ្រប់សកម្មភាពរបស់រដ្ឋបាលស្រុក/ឃុំ ដើម្បីមានការអភិវឌ្ឍជាមួយគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា