ថ្ងៃអង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង
Fri,24 November 2023 (Time 02:46 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 346នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការបត្តិការសឹករងកំពង់ធំ ប្រធាន ក្រុមការងាររបស់រាជរដ្ឋា ភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួម ជាមួយ អាជ្ញាធរ ដែនដី  នាំយកថវិកានិងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រចំនួន២សព និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ។ សពដែលទទួលមរណភាពគឺសពលោក  ចិន  ហុន អាយុ៥៤ឆ្នាំ មរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ និងសពលោកស្រី ខ្លឹម ផូ អាយុ៣៥ឆ្នាំមរណភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយគ្រោះថ្នាក់ចរាចរណ៍  ដែលពិធីធ្វើនៅភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ និងអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់ប្រជាពលរដ្ឋស្លូតត្រង់ទាំង ២រូប ដែលបានលាចាកលោកនេះទៅ និងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
     នៅក្នុងពិធីបុណ្យសពនេះ ឧត្តម សេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពចំនួន២សព ដោយក្នុង១គ្រួសារសពទទួលបាន៖អង្ករ ចំនួន ៥០ គីឡូ ក្រាម  មីជាតិចំនួន ពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និង ថវិកា មួយចំនួន។ ដោយឡែកប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារទៀតទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។
      លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង និងក្រុមគ្រួសារសព អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចធិបតី  ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តម សេនីយ៍ទោ សោម  ស៊ុន រួមជាមួយថ្នាក់ដឹកនាំក្រុមការ ងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាតនេះ និងសូមគោរពជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី សូមទទួលបាននូវពុទ្ធពរទាំង បួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
614 នាក់
សប្តាហ៍នេះ :
3607 នាក់
ខែនេះ :
12573 នាក់
3 ខែនេះ :
38386 នាក់
សរុប :
728411 នាក់