(កំពង់ធំ)÷ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារចម្រុះដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល ជាសមាជិកក្រុមការងារចម្រុះ ប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យបង្ក្រាបបទល្មើស ជលផលនៅចំណុច អន្លុងក្រម៉ាល់ (ព្រំប្រទល់ ខេត្តកំពង់ធំ ខេត្តសៀមរាប) ដែលបងប្អូនប្រជានេសាទ នៅតែនេសាទហួសដែនកំណត់ និងប្រើប្រាស់ឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល ជាសមាជិកក្រុមការងារចម្រុះ ប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង បានជំរុញឱ្យកម្លាំងចម្រុះ ចុះប្រតិបត្តិការបទល្មើសបឹងទន្លេសាបដែលបងប្អូនប្រជានេសាទប្រើប្រាស់ឧបករណ៍ឆក់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងនោះលទ្ធផលសម្រេចបាន(០១ករណី)÷ ដកហូតឧបករណ៍នេសាទទំនើប (ឈ្នក់សាច់អួនក្រឡាញឹក រួមផ្សំអំពូលភ្លើង ) រួមមាន ឈ្នក់សាច់អួនក្រឡាញឹក០២មាត់ មានប្រវែង១២ម៉ែត្រ×៤ម៉ែត្រ អាគុយម៉ាកJPN50០២គ្រឿង ដុំភ្លើងនឹងអំពូល០២គ្រឿង ខ្សែភ្លើង ២៤ម៉ែត បង្គោល៨ដើម និងម្ចាស់ត្រូវបានរត់គេចខ្លួនបាត់ទៅ។ សូមបញ្ជាក់ផងដែរថា សម្រាប់កម្លាំងចម្រុះនៅតែបន្តចុះប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសបឹងទន្លេសាបជាច្រើនកន្លែង ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទឲ្យគាត់មានការយល់ដឹង និងកាត់បន្ថយការនេសាទដែលប្រើឧបករណ៍ឆក់ និងការប្រើស្បែកមុងហួសហេតុផងដែរ។ហើយសមាសភាពចូលរួមមាន÷ កម្លាំងស្នការរដ្ឋាននគរបាលខេត្តចំនួន០២នាក់ មន្រ្តីសង្កាត់ជលផលចំនួន០២នាក់ការប្រើប្រាស់មធ្យោបាយកាណូតចំនួន០២គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន៤០លីត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
វីដែអូ
ចំនួនអ្នកទស្សនា