ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
Thu,10 September 2026 (Time 07:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 142នាក់)

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយតំណាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខណ្ឌនៃយន្តការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងគោលបំណងបន្តការពិភាក្សា និងស្វែងរកដំណោះស្រាយតាមផ្លូវសន្តិវិធី ចំពោះបញ្ហាពាក់ព័ន្ធនឹងសមុទ្រ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិនៃ UNCLOS។
តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធនឹងមានឱកាសផ្លាស់ប្តូរទស្សនៈ ពិភាក្សាអំពីបញ្ហាដែលមានការចាប់អារម្មណ៍រួម និងស្វែងរកចំណុចរួម ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាតាមរយៈការចរចា ការផ្សះផ្សា និងយន្តការដែលមានចែងក្នុងច្បាប់អន្តរជាតិ សំដៅធានាឱ្យមានការដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី និងគោរពគោលការណ៍ច្បាប់អន្តរជាតិ។
កិច្ចប្រជុំនៅប្រទេសសិង្ហបុរីនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយតាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
791 នាក់
សប្តាហ៍នេះ :
4420 នាក់
ខែនេះ :
15859 នាក់
3 ខែនេះ :
41844 នាក់
សរុប :
873348 នាក់