(កំពង់ធំ)÷ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ មន្ទីរអង្គភាពនិងអាជីវករជាច្រើនបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងអនាម័យចំណីអាហារដល់អ្នកផលិត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាគោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិ ផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម និងផលិតផលសម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ ឯកឧត្តម សួន រ៉ាស៊ី បានមានប្រសាសន៍ថាក្រោមគម្រោងលើកកំពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាពនិងអនាម័យចំណីអាហារ ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវចំណេះដឹងដល់ ប្រតិបត្តិករគ្រប់ទីកន្លែង ផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន ផែនការអនុវត្តន៍នូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាពនិងអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែង ផលិតអោយបានជាអតិប្បរមា។ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបន្ថែមទៀតថា ការផ្តល់ការយល់ដឹង និងចែករំលែកបទពិសោធន៍គ្នាដល់សិក្ខាកាមអំពីសារៈសំខាន់នៃសុវត្ថិភាព និង អនាម័យចំណីអាហារសម្រាប់អ្នកផលិត។ ផ្តល់ការយល់ដឹងអំពីការគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណីអាហារសម្រាប់ប្រតិបត្តិករ ផ្តល់ចំណេះដឹងដល់ប្រតិបត្តិករ សេវាករ ចៀសផុតពីការអនុវត្តផ្ទុយពីច្បាប់ និងលក្ខខណ្ឌកំណត់។ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងឡាយទទួលបានចំណេះដឹងកាន់តែប្រសើរឡើង អំពីការអនាម័យ និងសុវត្ថិភាពចំណីអាហារអ្នកផលិត ឬប្រតិបត្តិករ សេវាករម្ហូបអាហារទាំងឡាយប្រកាន់ខ្ជាប់ការអនុវត្តអនាម័យ និងសុវត្ថិភាពចំជាអាហារ និងដើម្បីចៀសផុតពីការដាក់ទោសទណ្ឌទៅតាមច្បាប់។ សិក្ខាកាមទាំងអស់ ជាអាជីវករ ផលិតករ ដែលស្ថិតនៅក្នុងវិស័យផលិតចំជាអាហារ ដែលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ឬជាអាជីវករ ផលិតករផ្សេងទៀត ដែលមានបំណងចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
វីដែអូ
ចំនួនអ្នកទស្សនា