(កំពង់ធំ)÷ ថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងលោកជំទាវ និង ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ខេត្តកំពង់ធំ និងពុទ្ធបរិស័ទជាច្រើនរូប មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តពាមមេត្រី ស្ថិតនៅ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អង្គកឋិនទាននេះមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ពិសេសពុទ្ធបរិស័ទ្ឋចំណុះជើងវត្តពាមមេត្រីនិងការជួបជុំពីសំណាក់ប្រជាពុទ្ធសាសនិកជិតឆ្ងាយដើម្បី សន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិក្នុងនាមជាពុទ្ធសាសនិក ហើយពិធីបុណ្យអង្គកឋិនទានជាបុណ្យដ៏កម្រ ដែលមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដក និងជាពិធីបុណ្យដែលមានកាលវេលាកំណត់ ឬកឋិនកាល ជាក់លាក់ត្រឹមត្រូវ មានរយៈពេល២៩ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃទី១៥ កើត ខែកក្តិក ក៏ដូចជាការចូលរួមថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្សគ្រប់៥០០០ព្រះវស្សា៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
វីដែអូ
ចំនួនអ្នកទស្សនា