ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ពីប្រតិបត្តិការបង្ក្រាបល្បែងនៅកាស៊ីណូការកម្សាន្តក្រោន ក្នុងខណ្ឌចំការមន ដោយឃាត់ខ្លួនចំនួន៨៣នាក់
Fri,03 November 2023 (Time 01:38 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 538នាក់)

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មាន ពីប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ជាលក្ខណៈកាស៊ីណូជ្រកក្រោមស្លាកឈ្មោះការកម្សាន្តក្រោន (CROWN ENTERTAINMENT) មានទីតាំងស្ថិតនៅផ្ទះលេខB6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សបាន ៨៣នាក់។
សេចក្តីប្រកាសព័ត៌មាន របស់ អ.គ.ល.ក បានបញ្ជាក់ដូចនេះថា កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាសមាជិក គ.ល.ក. និងដោយមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ជាលក្ខណៈកាស៊ីណូជ្រកក្រោមស្លាកឈ្មោះ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) មានទីតាំងស្ថិតនៅផ្ទះលេខB6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆែកឆេរ បង្រ្កាប និងបិទទីតាំងការកម្សាន្តក្រោន (CROWN ENTERTAINMENT) ដកហូតវត្ថុតាងរួមមាន តុល្បែងនិងម៉ាស៊ីនម៉ាស៊ីនល្បែងគ្រប់ប្រភេទ និងវត្ថុតាងជាប្រាក់កាសមួយចំនួន ព្រមទាំងបានដឹកជញ្ជូនវត្ថុតាងទាំងអស់ចេញពីទីតាំងនេះយកទៅរក្សាទុក។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិនចំនួន ១១នាក់ (ស្រី៥នាក់) ជនជាតិវៀតណាមចំនួន៤ នាក់ (ស្រី៣នាក់) និងជនជាតិខ្មែរចំនួន ៦៨នាក់ (ស្រី៥៣នាក់) ដើម្បីបន្តនីតិវិធី។
ដោយឡែក ទីតាំងខាងលើនេះ ត្រូវបានចាក់សោរបិទសៀល និងសម្រេចប្រគល់ជូនអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងថែរក្សាជាបណ្ដោះអាសន្ន រង់ចាំសេចក្ដីសម្រេចថ្មីរបស់តំណាងអយ្យការ៕

ព័ត៌មានគួរចាប់អារម្មណ៍

វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

‎ ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
856 នាក់
សប្តាហ៍នេះ :
3035 នាក់
ខែនេះ :
11394 នាក់
3 ខែនេះ :
40955 នាក់
សរុប :
821763 នាក់