ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការរកិច្ច អញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ
Sun,05 November 2023 (Time 11:42 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 528នាក់)

(ខេត្តកំពង់ធំ)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី គឹមសី រដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិង មន្ត្រីរាជការចំនុះអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅក្រសួងអធិការកិច្ច។
ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ  មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ដែលមានទីតាំងធំទូលាយ និងចេះរៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ព្រមទាំងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងមន្ទីរ។ បន្ទាប់ពីថ្លែងនូវការកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមឱ្យថ្នាកដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះយោគយល់អធ្យាស្រ័យ គ្នាឈរលើកត្តា សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីបេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃដំបូង នៃអាណត្តិថ្មីនេះ គឺបានបន្តថែរក្សាកេរតំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ដោយកាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានចេញអនុក្រឹត្យស្តីពីនិមិត្តសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ចផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបរំលឹក និងផ្តាំផ្ញើជូនអង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមាន៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱយបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3726 នាក់
ខែនេះ :
12595 នាក់
3 ខែនេះ :
42727 នាក់
សរុប :
882912 នាក់