(ព្រៃវែង) ៖ បនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងអាប៉ោង កំពុងបើកដំណើរការ និង បើកអោយជនជាតិខ្មែរចូលលេង យ៉ាងគគ្រឹគ គគ្រេង ជារៀងរាល់ថ្ងៃ អត់ឃើញមានរំខានដល់អជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បន្តិចសោះឡើយ ។ បនល្បែងដ៏ធំនេះស្ថិតនៅក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងតែផ្គើន នឹង ប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលសម្តេចតែងតែ ជំរុញអោយអាជ្ញាធរត្រូវទប់ស្កាត់កុំអោយប្រជាពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាក់ស្តែងបនល្បែងមួយនេះ កំពុងតែផ្តើន និង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច យ៉ាងពេញទំហឹង ។តាមប្រភពពីអ្នកកញៀនល្បែងនៅទីនោះ បានប្រាប់សារព័ត៌មានយើងថា៖ បនល្បែងនេះគឺបើកដំណើរការអោយជនជាតិតខ្មែរចូលលេងដោយសេរី ហើយបើកអស់រយៈពេល ជាច្រើនខែ មកហើយ ។ ដែលធ្វើអោយពួកគាត់លេងចាញ់ ខ្លះអស់ដី ខ្លះអស់ម៉ូតូ រហូតដល់អស់លុយហូបបាយទៀតផង ដោយពេលខ្លះពួកគាត់ចាញ់អស់ប្រាក់ រហូតដល់សុំបាយបនល្បែងនោះហូបក៏មាន ។ អ្នកញៀនល្បែងដដែលបានបន្តទៀតថា ៖ បនល្បែងនេះ មានជនបរទេស ឬ ជនជាតិវៀតណាមចូលលេងតិចតូចណាស់ គឺ៩០ភាគរយទៅហើយ ជាជនជាតិខ្មែរ ដែលចូលលេងនៅក្នុងបនល្បែងនោះ ។ចំណែក លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា អត់មានខ្មែរចូលលេងបនល្បែងនោះទេ! បើកមានមែន ម្ចាស់បនល្បែងនោះ ជាអ្នកទទូលខុសត្រូវ នេះជាសម្តីរបស់លោកអធិការស្រុកព្រះស្តេច ។ មហាជនមានហូសចិត្តនិង សម្តី របស់លោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្តេចរូបនេះ ខណៈបនល្បែងមួយនោះ! បើកដំណើរការអោយជនជាតិខ្មែរចូលលេងយ៉ាង ភ្លួកទឹក ភ្លួកដី អស់រយៈពេលជាច្រើន ខែកន្លងមកហើយ ។ខណៈនោះដែរសារព័ត៌មានយើង ក៏បានទាក់ទង និង រាយការណ៍ ទៅលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច តាយរយៈលេខ ០១០ ៤៤៤៦១៦ . ០៨៨ ៧១៧ ៧០០០ តែលេខរបស់លោកអភិបាលស្រុកទាំងពីរខ្សែរនេះ ទាក់ទងមិនបានឡើយ ។ មហាជនសូមណូមពរទៅលោក ព្រហ្ម សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកចាត់វិធានការបង្រ្កាបបនល្បែងដុះស្លែរដែលបើកអោយជនជាតិខ្មែរចូលលេង យ៉ាងភ្លួកទឹក ភ្លួកដី មួយនេះផងទាន! បើមិនដូច្នេះទេ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញនោះ ប្រាកដជាគ្មានប្រសិទ្ធភាពឡើយ ។ ជាពិសេស ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ ជំរុញអោយមន្រ្តីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ។អង្គភាពយើងរង់ចាំមើលបនល្បែងមួយនេះ នៅតែបន្តបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងបន្តទៀតឬ យ៉ាងណា យើងនឹងផ្សាយជួនប្រិយមិត្តជាបន្តទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា