(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ពូជស្រូវស្ដារឡើងវិញ ពីការជន់លិចស្រូវរដូវវស្សាកន្លងទៅ ដល់បងប្អូនប្រជាកសិករចំនួន៥៤១គ្រួសារ មកពីឃុំចំនួន៤ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងនៅចំពោះមុខប្រជាកសិករនៅក្នុងឱកាសនេះឯលឧត្តម អេង ជាសាន បានណែនាំដល់បងប្អូនប្រជាកសិករ ត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឱ្យបានជាក់លាក់បំផុត មុននឹងធ្វើស្រូវមិនប្រកាន់រដូវ និងស្រូវវស្សាដើម្បីចៀសសវាងនូវផលប៉ះពាល់ផ្សេងៗ។ ជាពិសេសការជន់លិចដោយសារជំនួនទឹកភ្លៀងនេះរដូវវស្សាក៏ដូចជាជំនន់ទឹកស្ទឹងស្ទោងនៅក្នុងភូមិសាស្ត្រឃុំចំនួន៤ នៅក្នុងស្រុកស្ទោង គឺឃុំព្រះដំរី រុងរឿង បន្ទាយស្ទោង និងឃុំទ្រា ដើម្បីឱ្យការប្រកបកសិកម្មស្រែស្រូវ ដំណាំផ្សេងៗ ស្រូវមិនប្រកាន់រដូវ ក្នុងការទទួលបាននូវទិន្នផលដូចបំណង។ លើសពីនេះឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រជាកសិករត្រូវព្រោះស្រូវស្ដារឡើងវិញឱ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាល ជាពិសេសនៅក្នុងពេលដែលទឹកបានស្រកទៅវិញ ត្រូវរក្សាប្រភពទឹកនិងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចេះសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប ឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។ ជាមួយនេះផងដែរឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីការចែកពូជស្រូវព្រោះស្ដារនៅក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូនប្រជាកសិករដែលបាន រោងគ្រោះជនលិចនារដូវវស្សាកន្លងទៅ និងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ គួរបញ្ជាក់ផងដែរថា ស្រូវពូជព្រោះស្តារដែលបានចែកជូននៅពេលនេះមានចំនួន៥៤តោន និង១០០ គីឡូក្រាម ជាពូជស្រូវសែនក្រអូបមិនប្រកាន់រដូវ ដែលប្រគល់ជូនដល់ប្រជាកសិករដែលមានជីវភាគខ្វះខាតរងគ្រោះដោយសារទឹកជំនន់រដូវវស្សាកន្លងទៅ និងមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ចំនួន៥៤១គ្រួសារ អញ្ជើញមកពីឃុំចំនួន៤ នៅក្នុងស្រុកស្ទោង និងត្រូវព្រោះស្តារលើផ្ទៃដីចំនួន៣៤.០៣៤ហិចតា។
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា