(ខេត្តកំពង់ធំ)÷ ដំណើរទស្សនកិច្ចព័ត៌មាន និង ទស្សនកិច្ចសិក្សារបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហភាពអឺរ៉ុបអំពីខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទី នៅកម្ពុជាបានចូលរួមធ្វើកិច្ចសម្ភាសន៍ ជាមួយ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមាន ទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រយៈពេលបីឆ្នាំ តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៣នេះ បានផ្គត់ផ្គង់ដល់ដៃគូរ សហការ ជាមួយ ប្រទេសជប៉ុន បានចំនួន៧០តោន និងបានលក់ក្នុងស្រុកខ្មែរ បានចំនួន៣០តោន ។ លោកស្រី អ៉ីន ឡៃហួត នាយិកាគ្រប់គ្រង់សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ បានឱ្យដឹងថានៅឆ្នាំ២០២៤ លោកស្រី នឹង ពង្រីកទីតាំងនេះឱ្យធំជាងមុន បានប្ដេជ្ញាចិត្តធ្វើឱ្យបាន៣តោនក្នុងមួយថ្ងៃ ដើម្បីឱ្យបាន១.៥០០តោនក្នុង មួយឆ្នាំនាឆ្នាំ២០២៤ ខាងមុននេះ ផ្គត់ផ្គង់ដល់ដៃគូរសហការ ឱ្យបានល្អប្រសើរជាងមុន ព្រមទាំងមានគុណភាពខ្ពស់ក្នុងការនាំចេញទៅក្រៅប្រទេសប្រកួតលើទីផ្សារអន្តរជាតិ។ លោកស្រី អ៉ីន ឡៃហួត នាយិកាគ្រប់គ្រង់សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីជ័យសំបូរ បានបន្តថាលោកស្រី កំពុងធ្វើ ការចរចាបានចំនួន៤ក្រុមហ៊ុន ដែលកំពុងធ្វើមាននៅប្រទេស (កាណាដា កូរ៉េ ជប៉ុន និងថៃ)ផងដែរ។ បច្ចុប្បន្នសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ធ្វើតែប្រភេទ គ្រាប់M23 តែប៉ុណ្ណោះ ហើយក្នុងប្រភេទM23នេះមានចំនួន១៥ប្រភេទ ផ្សេងៗគ្នា ។ សូមជម្រាបជូនថា ដំណើរទស្សនកិច្ចព័ត៌មាន និង ទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហភាពអឺរ៉ុបអំពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅប្រទេសកម្ពុជា ធ្វើឡើងមានរយៈពេល៤ថ្ងៃ៣ យប់ មាននៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
វីដែអូ
ចំនួនអ្នកទស្សនា