ថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅទីទួលសុវត្ថិភាពស្រុកប្រាសាទសំបូរ
Fri,01 December 2023 (Time 11:04 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 480នាក់)

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងសំណោះសំណាល ព្រមទាំងនាំយកអំណោយស្បៀងបម្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅទីទួលសុវត្ថិភាពស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
     លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានរាយការណ៍ពីសកម្មភាពរបស់ស្រុក គឺដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មកលើពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការលើកទឹកចិត្តដល់មន្រ្តីរាជការ  គឺជាការគិតគូដល់សុខទុក្ខប្រជាពលរដ្ឋ ឱ្យកាន់តែមានទឹកចិត្តប្រឹងប្រែងបន្តទៀត។ ក្នុងនោះស្រុកមាន៥ឃុំ ស្មើ៦៦ភូមិ ចំនួនគ្រួសារសរុប១០,៩២៤នាក់ ស្រី២៥,៨០៩នាក់។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរធ្វើស្រែចំការ និងមួយចំនួនទៀតប្រកបរបរដាំដំឡុង និងស្វាយចន្ទីជាដើម។ ចំពោះប៉ះពាល់ស្រូវវស្សាសរុបចំនួន២៦ហិចតា ប៉ះពាល់ដំណាំរួមផ្សំចំនួន០៤ហិចតា ប៉ះពាល់ផ្លូវលំសរុបចំនួន១០.៧៧០ម៉ែត្រ ផ្ទះប្រជាពលរដ្ឋចំនួន៣៩៩ខ្នងផ្ទះ ជម្លៀសប្រជាពលរដ្ឋចំនួន១០៦គ្រួសារប៉ះពាល់សាលារៀនចំនួន១៦កន្លែង ប៉ះពាល់លូចំនួន៤៨កន្លែង អណ្តូងទឹកចំនួន៣១៦កន្លែង និងវត្តអារាមចំនួន០១វត្ត។
       ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ 
      ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំសុខភាព រស់នៅស្អាតមានអនាម័យ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ  និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
      សូមញ្ជាក់ផងដែរថា អំណោយដែលប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣៣០គ្រួសារ ជាអំណោយរបស់ស្អៀងបម្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាននូវ ÷អង្ករ០១បេ មី០១កេស ទឹកស៊ីអ៉ីវ០១យួរ ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ និងទឹកសុទ្ឋ០១កេសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
189 នាក់
ម្សិលមិញ :
473 នាក់
សប្តាហ៍នេះ :
4481 នាក់
ខែនេះ :
14955 នាក់
3 ខែនេះ :
40033 នាក់
សរុប :
859590 នាក់