(ខេត្តបន្ទាយមានជ័យ) ពី មាន ឯកសារ ២សន្លឹក របស់ មន្ត្រី រាជការ នៅ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ផ្ដិតមេដៃ ប្ដឹង ទាមទារ ដកលោក ប្រធានមន្ទីរ នៅ ព្រឹក ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក អាង ណារិទ្ធ បាន អញ្ជើញ មន្ត្រី ទាំងអស់ រួមទាំង អនុប្រធាន ការិយាល័យ ប្រធាន ការិយាល័យ អនុប្រធាន មន្ទីរ ដេីម្បី ស្ដាប់ មតិ យោបល់ និង ជជែក រកដំណោះស្រាយ ។ បេីតាម ខ្លឹមសារ នៃ លិខិត ២សន្លឹក នេះ មន្ត្រី អះអាងថា លោក ប្រធានមន្ទីរ ដឹកនាំ មិនល្អ ដោយលេីកហេតុផលនេះ ហេតុ ផលនោះ ។ តែ បេីតាម មតិ ប្រជាពលរដ្ឋ នៅ ខេត្ត បន្ទាយមានជ័យ បែរជា កោតសរសើរ លោក អាង ណារិទ្ធ ប្រធាន មន្ទីរ ទៅវិញ ។ ពលរដ្ឋ ខេត្ត បន្ទាយមានជ័យ ដែល ស្នេីសុំ លក្ខខណ្ឌ មិនបញ្ចេញ ឈ្មោះ បាន អោយដឹងថា ចាប់តាំងពី លោក អាង ណារិទ្ធ មកដឹកនាំ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ៤ឆ្នាំ កន្លងមក នេះ លោក ធ្វើ ការ បានល្អ ជាពិសេស ការ ដោះស្រាយ បញ្ហា ទំនាស់ដីធ្លី និង ការ ចុះបញ្ជី ដីធ្លី មានការលឿន។ ចំណែក មន្ត្រី នៅ សាលាខេត្តបន្ទាយមានជ័យ វិញ បាន និយាយ ប្រាប់ ថា វត្តមាន លោក អាង ណារិទ្ធ បាន ធ្វើ អោយ មន្ត្រី ខ្លះ នៅ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត បន្ទាយមានជ័យ បាត់បង់ ផល ប្រយោជន៍ ជាច្រើនព្រមទាំងចង់បានតំណែងនេះហើយ ទេីបគេ នាំ គ្នា ផ្ដិតមេដៃ ប្ដឹង លោក ។ បេីតាម ពិនិត្យ មើល ស្នាម មេដៃ និង អក្សរ សរសេរ ឈ្មោះ ដោយដៃ គឺ សរសេរដោយ មនុស្ស តែ ម្នាក់ ប៉ុណ្ណោះ ព្រោះ អក្សរ ដូចគ្នា ទាំងអស់ ។ លោក អាង ណារិទ្ធ បាន បដិសេធ ចំពោះ ការ ចោទប្រកាន់ ក្នុង លិខិតនោះ ថា ជា ព័ត៌មាន មិនពិត ។ ទោះ ជាយ៉ាង ណា ក្ដី មន្ត្រី ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ នឹងចាត់ក្រុមការងារ របស់ ក្រសួង នឹងចុះ ត្រួតពិនិត្យ ករណី កូនចៅ ផ្ដិតមេដៃ ប្ដឹង មេនៅ សប្ដាហ៍ ក្រោយ ។ទោះបីយ៉ាងណាក៏ដោយអង្គភាពព័ត៌មាន យើង មិនទាន់ទទួលបានការបញ្ជាក់របស់លោកប្រធានមន្ទីរនៅឡើយទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
វីដែអូ
ចំនួនអ្នកទស្សនា