ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គណកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាមបើកកិច្ចប្រជុំពិភាក្សាការងារ និងចុះអនុស្សរណះ ស្តីពីកិច្ចសហប្រតិបត្តិការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ
Fri,15 December 2023 (Time 12:27 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 460នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
គណកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ីញភឿក នៃសាធាររដ្ឋសង្គមនិយមវៀតណាម  ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ថាញ់រួន អនុប្រធាននយោបាយខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារ និងចុះអនុស្សរណះ ស្ដីពីកិច្ចសហប្រតិបត្តិការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម សុក ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុខេត្តកំពង់ធំ ។
     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវរសេនីយ៍ឯក ង្វៀន ថាញ់រួន អនុប្រធាននយោបាយយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូតំណាងឲ្យគណៈកម្មាធិការ ឯកទេស ជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ិញភឿក  ហើយនឹងបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK៧០និងK៧២ ជីករុករកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣ នេះ  នៅខេត្តកំពង់ធំ លទ្ធផលជីកយកបាននិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១.១៥២អដ្ឋិធាតុរួចមកហើយ។
     ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីការលំបាក និងការងាយស្រួលក្នុងការស្រាវជ្រាវនិងជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងរយៈពេលកន្លងមក ដោយភូមិសាស្ត្រមានការប្រែប្រួល សាក្សីដែលធ្លាប់ដឹងពីកន្លែងកប់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម មានវ័យចាស់ និងបានទទួលមរណភាពជាបន្តបន្ទាប់ ហើយមួយចំនួនទៀតបានផ្លាស់ប្ដូរទីលំនៅ ។ ចំពោះទិសដៅនៅពេលខាងមុខយើងនឹងបន្តជីករុករកអដ្ឋិធាតុ តាមការស្រាវជ្រាវនៅសេសសល់ប្រមាណ៦០ទៅ៦៥អដ្ឋិធាតុទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
     លោកវរសេនីយ៍ឯក  ង្វៀន ថាញ់រួន និងប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបានសហការបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីក្រុមបច្ចេកទេសជំនាញK៧០និងK៧២ ជីករុករកនិងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ  នឹងបានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាពលរដ្ឋ សូមមេត្តារួមគ្នាជួយបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមបច្ចេកទេសជំនាញK៧២ បន្តជីកគាស់លើកយកអដ្ឋិធាតុវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
      ឯកឧត្តម  សុក  ហៃ  បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលកន្លងមកបានសហការជាមួយកងទ័ពរណស្សិសាមគ្គីសង្គ្រោះជាតិកម្ពុជា  វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ អៀងសារី  ខៀវសំផន ទទួលបានមហាជ័យជម្នះនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩  ។  នៅឱកាសនេះផងដែរ ឯកឧត្ដម សុក ហៃ  ក្នុងនាមអាជ្ញាធរដែនដី  និងគណៈកម្មការ ជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម នៅលើទឹកដីខេត្តកំពង់ធំ  បានប្តេជ្ញាចិត្តផ្សព្វផ្សាយ  និងសហការជាមួយអាជ្ញាធរដែនដី  កងកម្លាំងប្រដាប់អាវុធ  រួមជាមួយប្រជាពលរដ្ឋ  ដើម្បីបន្តសហការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ឲ្យទទួលបានលទ្ធផលល្អ  ដើម្បីនាំយកអដ្ឋិធាតុទៅប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរបស់បងប្អូន ដែលកំពុងរង់ចាំនៅប្រទេសវៀតណាមវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
471 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4079 នាក់
ខែនេះ :
12305 នាក់
3 ខែនេះ :
38483 នាក់
សរុប :
854116 នាក់