ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧត្តម សេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងគ្រឿង ឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅសាកសួរសុខទុក្ខ និងឧបត្ថម្ភជូនអតីតយុទ្ធជន ដែលគ្រោះថ្នាក់ចរាចណ៍
Tue,19 December 2023 (Time 10:50 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 471នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ 
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនចំនួន៣រូប ដែលរងរបួសដោយគ្រោះថ្នាក់ចរាចណ៍ នាពេលថ្មីៗ កន្លងទៅនេះ  ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺរបួសនៅគេហដ្ឋានស្ថិតនៅលើដីសម្បទានសង្គមកិច្ចនៅសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន នៅឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ គឺ១-លោកអនុសេនីយ៍ឯក ឈឹម គឹមសឿន ២-លោកអនុសេនីយ៍ឯក អៀង  ស៊ីថា  និងទី៣ លោកអនុសេនីយ៍ឯក  ប៉ិល វឿន។
      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា  គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបានគិតគូរពីសុខទុក្ខ បងប្អូនអតីតយុទ្ធជន  ដែលមានទុក្ខលំបាក ហើយជាប្រពៃណី ដែលយើងតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបការលំបាក ឬជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជនទាំង៣រូប ត្រូវខិតខំព្យាបាលជំងឺ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបញ្ជាក្រុមគ្រូពេទ្យ និងសូមជូនពរឱ្យបានឆាប់ជាសះស្បើយពីរបួស និងជំងឺផ្សេងៗ ។
      អតីតយុទ្ធជនទាំងបីរូប បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានដឹកនាំសហការី មកសាកសួរសុខទុក្ខ នឹងបាននាំយកនូវថវិកា ព្រមទាំងស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ មួយចំនួនមកជួយឧបត្ថម្ភដល់ពួកគាត់ ដែលកំពុងសម្រាកព្យាបាលជំងឺដោយគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ   និងបានគោរពថ្លែង អំណរគុណសម្ដេចធិបតី លោកជំទាវបណ្ឌិត និងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយក្រុម ការងារនៃ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ទាំងអស់ ដែលតែងតែមានគុណធម៌ជួយដល់បងប្អូនអតីតយុទ្ធជន ក្នុងគ្រាលំបាក និងសូមគោរពជូនពរឯកឧត្តមមេបញ្ជាការ និងថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
     នៅក្នុងឱកាសនេះ  គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកថវិកា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនទាំង៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម  មីជាតិ ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ  ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
452 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4060 នាក់
ខែនេះ :
12286 នាក់
3 ខែនេះ :
38464 នាក់
សរុប :
854097 នាក់