(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុក ព្រះមន្ត្រីសង្ឃស្រុកស្ទោង និងក្រុមងារថ្នាក់ស្រុក បានអញ្ជើញនិមន្តជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដិថ្មថ្មីនៅវត្តខ្មាក់ ស្ថិតនៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងកម្មវិធីនេះផងដែរលោក សាយ គឹមឡម បានកោតសរសើរក្រៃលែង ដល់ស្មារតីសាមគ្គីភាពរបស់ញាតិញោមពុទ្ធបរិស័ទ្ទចំណុះជើងវត្តនៅក្នុងមូលដ្ឋានផ្ទាល់ និងនៅឆ្ងាយក្តី ជាពិសេសព្រះគ្រូចៅអធិការ និងគណៈកម្មាធិការវត្ត ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និងបច្ច័យធនធាន ក្នុងការកសាងមហាកុដិថ្មថ្មីដ៏ស្គមស្កៃដែលបានដាក់សម្ពោធកាត់ខ្សែបូរនៅក្នុងឱកាសនេះដែលជាការសន្សុំនូវបុញ្ញនិធី របស់ញាតិញោមពុទ្ធបរិស័ទក៏ដូចជាការតម្កល់ជាសមិទ្ធិផលថ្មីជាទ្រព្យរបស់ពុទ្ធបរិស័ទ្ទ និងពុទ្ធសាសនាតរៀងទៅ។ ជាមួយនេះផងដែរលោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរ និងរដ្ឋបាលឃុំចំណាលើ ត្រូវសិក្សានិងកសាងនូវប្រព័ន្ធធារាសាស្ត្រថ្មីៗថែមទៀត ក្នុងការឆ្លើយតបទៅនឹងស្ថានភាព ការប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសការស្ទាក់និងចែកចាយទឹកអាង៣០កញ្ញា ដើម្បីស្រោចស្រពការដាំដុះដំណាំផ្សេងៗ ការធ្វើស្រែប្រាំងឲ្យអស់ពីលទ្ធភាព ដើម្បីលើកម្ពស់ជីវភាពរបស់បងប្អូនកសិករនៅក្នុងឃុំចំណារលើឲ្យកាន់តែប្រសើរឡើងក៏ដូចជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាចុតក្រោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោងក៏បានអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទ្ទគ្រប់រូប សូមជួយថែរក្សាទំនៀមទម្លាប់ប្រពៃណី វប្បធម៌ ព្រះពុទ្ធសាសនា និងសុខសន្តិភាពដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន ក្រោមការខិតខំនិងពលីគ្រប់បែបយ៉ាង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកឲ្យបានគង់វង្សតរៀងទៅ។ គួរបញ្ជាក់ផងដែរថាកុដិថ្មីនេះមានទំហំ០៨ម៉ែត្រ ×១០,៥ ម៉ែត្រ មានកម្ពស់០២ជាន់ អស់ទឹកប្រាក់សរុបចំនួន១៣០,៤៥០ ដុល្លារសហរដ្ឋអាមេរិក លោកអភិបាលស្រុកស្ទោង និងសហការី ក៏បានចូលរួមនូវថវិកាចំនួន៥,៦១០,០០០ រៀលផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា