(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងសហការី អញ្ជើញចូលរួមក្នងកម្មវិធីជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រព័ន្ឋប្រឡាយទឹកនៅសហគមន៍មុំបី ដើម្បីយកទឹកទៅប្រើប្រាស់សម្រាប់ស្រូវប្រាំង ប្រមាណជាង ៦០០ហិចតា ស្ថិតនៅទួលតាមុំ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម ងួន រតនៈ បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋបានសំណូមពរសុំប្រឡាយទឹកមួយខែ្សនៅតំបន់អាងទឹកមុំបី ដើម្បីយកទឹកទៅស្រោចស្រពដល់ស្រូវប្រាំងជាច្រើនហិចតា ដែលកំពុងតែរងការខូចខាត ក្នុងការជួយសង្រ្គោះស្រូវប្រាំងឱ្យបានទាន់ពេលវេលា ជូនដល់ពួកគាត់។ ហើយពេលនេះប្រជាពលរដ្ឋដែលបាននៅក្នុងតំបន់នេះទទួលបានសុវត្ថិភាពនៅក្នុងការបង្កបង្កើតផល មិនមានការភ័យខ្លាច នឹងហាមឃាត់នោះទេ បងប្អូនអាចបង្ករបង្កើនផលដោយសុវត្ថិភាព ។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតភូមិដ្ឋានហើយ ត្រូវមានសាលារៀន វត្តអារាម អគ្គិសនី ទឹកស្អាត ប្រព័ន្ឋធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានកាត់ឆ្វៀលដីតំបន់បី ជូនប្រជាពលរដ្ឋទៅតាមការស្នើសុំផងដែរ។ ហើយការបង្កើតសហគមន៍ ជាកម្លាំងមូលដ្ឋានច្បាស់លាស់ និងការដោះស្រាយប្រឡាយទឹកឱ្យបានប្រើប្រាស់ទឹកតាមតម្រូវការ ដើម្បីឱ្យទឹកហូរចូលស្រែបានគ្រប់ៗគ្នា នឹងទទួលបានទិន្នផលខ្ពស់ ។ ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចេះសហការ យោគយល់គ្នាទៅវិញទៅមក ចូលរួមថែរក្សាហេដ្ឋានរចនាសម្ព័ន្ឋដែលមាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ ប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន សូមរាយការណ៍មករដ្ឋបាលស្រុកតាំងគោក ដើម្បីចុះមកជួយឱ្យបានទាន់ពេលវេលា ពិភាក្សារកដំណោះស្រាយឱ្យមានការរីកចម្រើននៅក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលបានសំណើសុំប្រឡាយទឹកមួយខ្សែប្រវែង៨.០០០ម៉ែត្រ និងទទឹង១៦ម៉ែត្រដើម្បីយកទឹកមកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារដែលកំពុងតែធ្វើស្រូវប្រាំង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា