ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលស្រុកស្ទោង អញ្ជើញចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងតាជីយយាយជី១២០នាក់
Fri,22 December 2023 (Time 10:32 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 452នាក់)

(កំពង់ធំ) នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់តាជី យាយជី និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយហហនីភ័យចំនួន១២០នាក់ នៅក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់សប្បុរសជន។
   ជាមួយគ្នានេះលោកសាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បៃ ប៊ុនណា និង អ្នកស្រី សួន ស្រីទូច និងបុត្រធីតា ដែលបានសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការរៀបចំពិធីចែកអំណោយសប្បុរសធម៌នៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលស្រុកស្ទោងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាត ដែលជាគោលនយោបាយមួយក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋគឺ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដាច់បាយស្លាប់ ដោយអាជ្ញាធរមូលដ្ឋានឬរាជរដ្ឋាភិបាលកម្ពុជាពុំបានដឹងនោះឡើយ។
ជាមួយគ្នានេះដែរលោក បៃ ប៊ុនណា និងអ្នកស្រី សួន ស្រីទូច បានថ្លែងអំណរគុណជាអានេកមដល់លោកអភិបាលស្រុកស្ទោង និងសហការី ដែលបានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងពិធីចែកអំណោយដែលក្រុមគ្រួសារគាត់បានរៀបចំនៅពេលនេះទោះមានចំនួនតិចហើយពុំបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានក្តី ក៏បានចូលរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋបាលស្រុក ដែលជានិច្ចជាកាលតែងតែចុះជួយនិងចែកអំណោយសង្គ្រោះដល់ប្រជាពលរដ្ឋតាមបណ្ដាភូមិដ្ឋាននានានៅក្នុងស្រុក។
     គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូននៅពេលនេះជាអំណោយរបស់លោក បៃ ប៊ុនណា និងលោកស្រី សួន ស្រីទូច និងបុត្រធីតា ដែលមួយគ្រួសារៗ ទទួលបាននូវអង្ករ០១បេ  មី០១កេស ទឹកសុទ្ធ០១កេស ទឹកស៊ីវ០១យួរ ទឹកត្រី០១យួរ កន្ទេល០១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
462 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4070 នាក់
ខែនេះ :
12296 នាក់
3 ខែនេះ :
38474 នាក់
សរុប :
854107 នាក់