(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជាអនុប្រធានសមាគមជាតិ និងជាប្រធានកម្រងទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី/ខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងជាអនុប្រធានកម្រងទី៤ ឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាសមាជិកកម្រងទី៤ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងជាសមាជិកកម្រងទី៤ លោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង និងជាគ្រូឧទ្ទេស និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអញ្ជើញមកពីខេត្តចំនួន៣ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់ សមាជិកក្រុមប្រឹក្សារាជធានី/ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាសមាជិកកម្រងទី៤ បានមានប្រសាសន៍ថា ក្នុងការអនុវត្តនូវតួនាទី មុខងារសិទ្ធិអំណាចរបស់ខ្លួន ក្រុមប្រឹក្សាខេត្តបានយកចិត្តទុកដាក់ក្នុងការអនុវត្តជារដ្ឋបាលឯកភាពស្របតាមគោលការណ៍នៃប្រព័ន្ធភារកិច្ច គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការ វិសហមជ្ឈការមួយអាណត្តិទៅមួយអាណត្តិ និងការិយាល័យប្រជាពលរដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល មានភាពកាន់តែប្រសើរឡើង។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានបន្តទៀតថាក្រោមកិច្ចខិតខំប្រឹងប្រែង នឹងការដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល មានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទោះបីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាក៏ដូចសកលលោក បានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដោយសារតែការរីកដាលនៃជំងឺកូរំដ-១៩យ៉ាងណាក្តី ក៏ប្រទេសកម្ពុជានៅតែអាចជំនះនូវឧបសគ្គទប់ទល់នឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះបាន។ ជាចុងក្រោយឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាសមាជិកកម្រងទី៤ បានកោតសរសើរនិងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានការចូលរួមយ៉ាងសកម្មរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ធំមានកាលានុវត្តភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងជាទីមោទន ទាំងលើការងារសន្តិសុខកាត់បន្ថយរាល់បទល្មើស ការងារសណ្តាប់ធ្នាប់សាធារណ ការងារសេដ្ឋកិច្ច សង្គមកិច្ច ការងារគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ និងបរិស្ថានអនាម័យ។ ជាមួយគ្នានេះ ខេត្តកំពង់ធំបានទទួលប័ណ្ណសរសើរពីរាជរដ្ឋាភិបាលនូវរំដួល៣ទង ជាទីក្រុងស្អាតផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី/ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិមានរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកចំនួន០៣ខេត្ត÷ គឺខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តកំពងធំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា