ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម K72អបអរសាទរខួបលើកទី៧៩ថ្ងៃ កំណើតកងទ័ពប្រជាជនវៀតណាម
Tue,26 December 2023 (Time 11:11 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 475នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣  
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្ត​វៀតណាមខេត្តកំពង់ធំ និងជាតំណាងឲ្យរដ្ឋបាលខេត្ត បានដឹកនាំសហការីទៅសំណេះ សំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ប្រចាំខេត្តកំពង់ធំ និងដើម្បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី79 ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម (២២-១២-១៩៤៤- ២២-១២- ២០២៣)  ដែលពិធីនេះប្រព្រឹត្តទៅ នៅទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ក្រុមបច្ចេកទេស K72  នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
     លោកវរសេនីយត្រី ង្វៀន​ វ៉ាន់​ឡុង​ ​អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាម​K72ប្រចាំខេត្តកំពង់ធំ​ បានឡើងរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ២០២៣ និង២០២៤  នឹងបានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។ ហើយនៅក្នុងឱកាសខួបលើកទី79 នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម បានមកសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈដល់អង្គភាពក្រុមបច្ចេកទេសK72នៅថ្ងៃនេះ។
      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើចំពោះវិរភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្ត នៃប្រជាជនវៀតណាម ដែលបានតស៊ូពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ឱ្យមានសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន។ ជាមួយនោះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា  វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ២១៩៧៩។ នៅក្នុងឱកាសខួបលើកទី៧៩ ទិវាកំណើតកងទ័ពប្រជាជនវៀតណាមនៅពេលនេះ ឧត្តមសេនីយ៍ទោ  សោម ស៊ុន រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនសម្រាប់ ផ្ដល់ជូនដល់ក្រុមបច្ចេក ទេសK72 ដើម្បីរៀបចំពិធីអាហារសាមគ្គីអបអរសាទរក្នុងពិធីខួបកំណើតនៅថ្ងៃនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
449 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4057 នាក់
ខែនេះ :
12283 នាក់
3 ខែនេះ :
38461 នាក់
សរុប :
854094 នាក់