ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក សាយ គឹមឡម បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងស្រឡាញ់សិស្សានុសិស្សឱ្យដូចកូនបង្កើត
Sun,03 December 2023 (Time 11:29 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 430នាក់)

(កំពង់ធំ)÷ រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ 
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកនាយក នាយិកាសាលាបឋមសិក្សា លោកគ្រូអ្នកគ្រូ និងគ្រូកិច្ចសន្យាដែលទើបជាប់ថ្មីៗសរុបចំនួន៥៥៧នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
     ក្នុងឱកាសនោះដែរលោក សាយ គឹមឡម ក៏បានផ្តាំផ្ញើដល់លោកនាយក  នាយិកា លោកគ្រូអ្នកគ្រូ ទាំងអស់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ហើយត្រូវបង្ហាត់បង្រៀន និងស្រឡាញ់សិស្សានុសិស្សឱ្យដូចជាកូនបង្កើតរបស់ខ្លួន ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹងតាមកម្រិតស្តង់ដាដែលជាអ្នកបន្តវេនលើជោគវាសនាអនាគតរបស់ប្រទេសជាតិ។
    ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានណែនាំបន្ថែមថា ក្នុងនាមខ្លួនយើងជាអ្នកបង្ហាត់បង្រៀនត្រូវ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ  មានសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានឹងគ្នារវាងថ្នាក់ដឹកនាំសាលារៀន និងបុគ្គលិកក៏ដូចជាមួយសិស្សានុសិស្សឱ្យកាន់តែស្និទ្ធស្នាលគ្នាថែមទៀត ក្នុងការលើកស្ទួយវិស័យអប់រំឱ្យមានគុណភាពនៅតាមសាលារៀន។
     លើសពីនេះលោក សាយ គឹមឡម បានលើកទឹកចិត្តដល់លោកនាយក នាយិកា សាលារៀន និងសហការី ត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍ មាតាបិតា អាណាព្យាបាលសិស្ស អង្គការដៃគូអភិវឌ្ឍនានា និងគ្រប់ភាគីពាក់ព័ន្ធជាពិសេសគឺទំនាក់ទំនងជាមួយនឹងផ្នែកពុទ្ធចក្រ  ព្រះសង្ឃ និងព្រះគ្រូចៅអធិការវត្តនានានៅក្នុងមូលដ្ឋាន ហើយត្រូវប្រើប្រាស់ថវិការបស់សាលារៀនប្រកបដោយតម្លាភាព គណនេយ្យភាព ត្រូវមានប្លង់គោលក្នុងការអភិវឌ្ឍសាលារៀន ក្នុងការកែលម្អបរិស្ថានសាលារៀនប្រកបដោយសោភ័ណភាពស្រស់បំព្រង។
     ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានជំរុញដល់គ្រប់សាលារៀន ត្រូវយកចិត្តទុកដាក់ខ្ពស់លើផ្នែកបរិស្ថាន អនាម័យសិស្ស អាហារូបត្ថម្ភ សួនច្បារ ដងទង់ជាតិ និងការដាំដើមឈើយកម្លប់ព្រមទាំងមានការថែទាំ និងបោសសម្អាតឱ្យបានស្អាតជាប្រចាំ ដើម្បីសុខុមាលភាពសិស្សានុសិស្ស ព្រមទាំងឆ្លើយតបទៅនឹងសាលាកុមារមេត្រី មានចក្ខុវិស័យនិងបេសកកម្មឱ្យបានច្បាស់លាស់។
    ជាចុងក្រោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តាំផ្ញើដល់លោកនាយក នាយិកានលោកគ្រូអ្នកគ្រូ គ្រូកិច្ចសន្យាដែលទើបនឹងជាប់ថ្មីៗត្រូវធ្វើខ្លួនឱ្យសក្តិសមជាគ្រូបង្រៀន ជាអ្នកបង្រៀន ជាមនុស្សគម្រូល្អរបស់សិស្សានុសិស្ស និងសហគមន៍ បំពេញតួនាទីក្នុងនាមជាគ្រូបង្រៀងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងមូលដ្ឋានឱ្យមានគុណភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
637 នាក់
ម្សិលមិញ :
276 នាក់
សប្តាហ៍នេះ :
2604 នាក់
ខែនេះ :
13310 នាក់
3 ខែនេះ :
46667 នាក់
សរុប :
810233 នាក់