(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផល និងចំណុចខ្លាំង ចំណុចខ្សោយ នៃការអនុវត្តការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសមាគមឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅពេលខាងមុខ ដែលកម្មវិធីអង្គសន្និបាតនេះ គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ ថ្លៃងនៅក្នុងកម្មវិធីនេះលោកវរសេនីយ៍ទោ កែ ម៉ៃ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ នៃការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សានិងបំពេញបន្ថែម។ បន្ទាប់ពីសមាជិកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើរបាយការណ៍បូកសរុបសកម្មភាពការងារ និងខ្លឹមសារទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងដល់បងប្អូនអតីតយុទ្ធជនក្នុងរយៈពេលកន្លងមក ហើយនិងបានធ្វើការកោតសរសើរចំពោះក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចការងាររបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងទៅទទួលបានលទ្ធផលល្អ ក្នុងការធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើនិងដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលមានការលំបាកខ្វះខាតបានទាន់ពេលវេលា។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពេញបន្ថែមនូវទិសដៅភារកិច្ចមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២៤ខាងមុខនេះមានជាអាទិ៍÷ ១.ត្រូវសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធដោះស្រាយវិធានការរំដោះទឹកជនលិចនៅក្នុងភូមិអតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក កុំឲ្យមានករណីជនលិចនៅឆ្នាំក្រោយទៀត។ ជាមួយនោះត្រូវជំរុញការដោះស្រាយប្រព័ន្ធបណ្ដាញអគ្គិសនីតភ្ជាប់ឲ្យបងប្អូនឲ្យបានឆាប់រហ័ស ។ ២.សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីរកពូជដំណាំយូរអង្វែងផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច។ ៣.ចុះធ្វើអធិការកិច្ច ចំពោះបងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដ ដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះសម្បែងជូនគាត់។ ជាមួយនេះផងដែរ ត្រូវត្រួតពិនិត្យបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននាន ដែលគាត់មានដី ហើយតែគ្មានផ្ទះសម្បែងរស់នៅសមរម្យពិតប្រាកដ ដើម្បីស្នើសុំទៅគណៈកម្មការកណ្ដាលសាងសង់លំនៅដ្ឋានជូនគាត់រស់នៅ ឲ្យបានសមរម្យ។ ៤.ពិនិត្យលទ្ធភាពដើម្បីដោះស្រាយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាឲ្យទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)
លោក ម៉ឹង ដាវីន មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)
ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន? (voj)
ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា