ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤
Tue,05 December 2023 (Time 10:42 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 127នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យរបាយការណ៍ស្ដីពីលទ្ធផល និងចំណុចខ្លាំង ចំណុចខ្សោយ នៃការអនុវត្តការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសមាគមឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅពេលខាងមុខ ដែលកម្មវិធីអង្គសន្និបាតនេះ គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
      ថ្លៃងនៅក្នុងកម្មវិធីនេះលោកវរសេនីយ៍ទោ កែ ម៉ៃ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ នៃការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សានិងបំពេញបន្ថែម។ បន្ទាប់ពីសមាជិកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើរបាយការណ៍បូកសរុបសកម្មភាពការងារ និងខ្លឹមសារទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤។
     ឆ្លៀតក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម  ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងដល់បងប្អូនអតីតយុទ្ធជនក្នុងរយៈពេលកន្លងមក  ហើយនិងបានធ្វើការកោតសរសើរចំពោះក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចការងាររបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងទៅទទួលបានលទ្ធផលល្អ ក្នុងការធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើនិងដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលមានការលំបាកខ្វះខាតបានទាន់ពេលវេលា។
    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពេញបន្ថែមនូវទិសដៅភារកិច្ចមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២៤ខាងមុខនេះមានជាអាទិ៍÷ ១.ត្រូវសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធដោះស្រាយវិធានការរំដោះទឹកជនលិចនៅក្នុងភូមិអតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក កុំឲ្យមានករណីជនលិចនៅឆ្នាំក្រោយទៀត។ ជាមួយនោះត្រូវជំរុញការដោះស្រាយប្រព័ន្ធបណ្ដាញអគ្គិសនីតភ្ជាប់ឲ្យបងប្អូនឲ្យបានឆាប់រហ័ស ។ ២.សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីរកពូជដំណាំយូរអង្វែងផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច។ ៣.ចុះធ្វើអធិការកិច្ច ចំពោះបងប្អូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះពិតប្រាកដ ដើម្បីដោះស្រាយដីសម្បទានសង្គមកិច្ច និងផ្ទះសម្បែងជូនគាត់។ ជាមួយនេះផងដែរ ត្រូវត្រួតពិនិត្យបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននាន ដែលគាត់មានដី ហើយតែគ្មានផ្ទះសម្បែងរស់នៅសមរម្យពិតប្រាកដ ដើម្បីស្នើសុំទៅគណៈកម្មការកណ្ដាលសាងសង់លំនៅដ្ឋានជូនគាត់រស់នៅ ឲ្យបានសមរម្យ។ ៤.ពិនិត្យលទ្ធភាពដើម្បីដោះស្រាយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាឲ្យទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

កាសែតប្រឆាំងដែលអះអាងថាមាន មន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធហ៊ុន ម៉ាណែតដើម្បីបានពន្យាអាយុចូលនិវត្តន៍ ដល់ឆ្នាំ២០២៨! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
305 នាក់
សប្តាហ៍នេះ :
2164 នាក់
ខែនេះ :
9202 នាក់
3 ខែនេះ :
20980 នាក់
សរុប :
555531 នាក់