(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីតាំងគល់ស្ពានវៀងក្រុង ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើពិធីលែងសត្វអន្ទង់១៤៦គីឡូក្រាមចូលស្ទឹងសែន ពីសំណាក់លោក បេង ជាតិ និងអ្នកស្រី វ៉ិត ម៉ាច មុខរបរទិញលក់ត្រីគ្រប់ប្រភេទ និងសត្វអន្ទង់ ពីបងប្អូនប្រជានេសាទដែលរកបានពីតាមបឹងត្រពាំងផ្សេងៗយកមកលក់ឱ្យគាត់ជារៀងរាល់ថ្ងៃ ស្ថិតនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សពូជអន្ទង់ផង ដើម្បីរំដោះគ្រោះកម្មពារ និងសុំឱ្យមានសេចក្តីសុខដល់ក្រុមគ្រួសារផង។កម្មវិធីនេះក៏មានការនិមន្តព្រះចៅអធិការវត្តចំនួន០៧វត្ត ដើម្បីមកប្រោសព្រំ លើករាសីកុំឱ្យជួបរឿងអាក្រក់ទាំងឡាយមកលើក្រុមគ្រួសារពួកគាត់ និងលែងសត្វអន្ទង់នេះចូលស្ទឹងសែន ឱ្យរស់រានមានជីវិតដូចសត្វដទៃទៀតផងដែរ។ អ្នកស្រី វ៉ិត ម៉ាច បានលើកឡើងថា ជារៀងរាល់ថ្ងៃគាត់នឹងស្វាមីបានដើរទិញត្រីគ្រប់ប្រភេទ និងសត្វអន្ទង់មកលក់ធម្មតា ប៉ុន្តែមួយរយៈពេលនេះគាត់បានទិញសត្វអន្ទង់បានជាច្រើនគីឡូក្រាម យកទៅលក់នៅភ្នំពេញ ពេលនោះម៉ូយអ្នកទិញជាច្រើននៅភ្នំពេញគាត់មិនទិញសត្វអន្ទង់ទេ ហើយម៉ូយក៏បានផ្ញើសត្វអន្ទង់នោះមកឱ្យគាត់វិញ។ ក្រោយពេលសត្វអន្ទង់មកដល់ផ្ទះគាត់ទុករយៈពេល០១យប់ហើយ អ្នកស្រីបានពន្យល់សុបិនថា សត្វអន្ទង់សូមអោយពួកគាត់ម្ចាស់អន្ទង់ លែងពួកខ្ញុំទៅតាមទឹកស្ទឹងសែន ដើម្បីឱ្យពួកខ្ញុំមានជីវិតរស់ឡើងវិញដូចសត្វដទៃទៀតផង។ ក្រោយពីយល់សុបិនឃើញដូច្នេះ លោកស្រី និងស្វាមីក៏បានសម្រេចចិត្តធ្វើពិធីលែងសត្វអន្ទង់ និងនិមន្តព្រះចៅអធិការចំនួន០៧វត្ត និងពុទ្ធបរិស័ទព្រមទាំងបងប្អូនសាច់ញាតិ បានធ្វើដំណើរពីឃុំសាន់គរ មកធ្វើពិធីលែងសត្វអន្ទង់ ចូលទឹកស្ទឹងសែន អ្នកស្រីយល់ថា បើកាលណាលែងតាមបឹងត្រពាំងនោះបងប្អូនប្រជាសាទ នឹងនេសាទសត្វអន្ទង់នោះមកវិញដដែល និងងាយផុតពូជ ប្រសិនបើប្រលែងចូលទឹកស្ទឹងសែន អាចបន្តពូជជាកូនជាចៅជាច្រើនទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា