ភ្នំពេញ៖ តាមសេចក្តីរាយការ មួយបាន អោយ ដឹងថា ចាប់តាំងពីលោក អ៊ុក សុផល បាន ចូលមកកាន់ ដំណែងជា នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញមក អស់រយះ ពេលជាច្រើនឆ្នាំមកហើយធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទនៅសាលារាជធានីភ្នំពេញ មិនពេញចិត្តទាល់តែសោះ ដែលមានឈ្មោះ អ៊ុក សុផល នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញតែងតែបង្ក ព្យុះ ភ្លៀងពេញរាជធានីភ្នំពេញ?។បប្រភពពីមន្រ្តីនៅសាលារាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានបង្ហើប ឲ្យដឹងថាសាលារាជធានីភ្នំពេញកាលពីជំនាន់ លោក ប៊ុន សេរី ធ្វើជានាយក ទីចាត់ការហិរញ្ញវត្ថុគឺមិនសូវប្រឹងបូមដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ ដូចករណីដេញថ្លៃ គំរោង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដងមានជំនាញតាំងពីយូរណាស់មកម្ល៉េះ។ចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ ឆ្ងាញ់ណាស់ ។ ប្រពភពីប្រធានអង្គភាព ជំនាញមួយ ចំនួនដែលស្ថិត នៅតាមមន្ទីរក្រោមឱវាទ សាលារាជធានីភ្នំពេញ បានរៀបរាប់ឲដឹងថា រាល់គំរោងទាំងអស់នោះ ដែល មន្ទីរ ទទួល បានការអនុញ្ញាត ពីសាលា រាជធានី ភ្នំពេញដើម្បីយកមកអនុវត្តពេល បើកលុយគឺត្រូវចំណាយ ថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ទៅ១៥%? សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅ សុំ បើក លុយម្ដងៗ ពីលោក អ៊ុក សុផលមិន ព្រមបើកទ្វារ បន្ទប់អោយ ចូលនោះឡើយ ហើយបើចូលជួបហើយ គាត់ឆ្លើយ ថារវល់មេ ហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើអោយស្ទះ ការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមានជីវភាពខ្សត់ខ្សោយនោះ។បើតាមប្រភពសុំមិន ប្រាប់ឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងទៀតថាពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង តែម្ដង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុ មហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់ត ម្លៃសម្រាប់ ចំណាយដើម្បី បានការឯកភាព ពីប្រមុខរាជរដ្ឋាភិបាល។ ជុំវិញព័ត៌មាន ខាងលើ បើតាម ក្រុមអ្នកតាម ដាន (ជាពិសេស អ្នកសារព័ត៌មាន) បានជជែកគ្នា នៅតុកាហ្វេថា ចំពោះករណី លោក អ៊ុក សុផល នាយកទីចាត់ការ ហិរញ្ញវត្ថុ សាលារាជធានី ភ្នំពេញ មាន តែឯក ឧត្តមទេស រដ្ឋមន្រ្តី ឱម យិនទៀងទេ ទើប អាច ចាត់ការបាន បើមិនអញ្ចឹងទេ យើងរង់ចាំ មើល ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញថ្មី នេះថាតើ ហ៊ានមានចំណាត់ ការ ជាមួយ លោក អ៊ុក សុផល ដែរឬអត់?។មានតភាគ
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា