ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឆណាក់ប្រធាន ស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិជាំនិងលោក ញិប ផល្លិក គយចល័តតំបន់5កុំពុងសហការការគ្នាប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ។
Sat,29 July 2023 (Time 12:23 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 708នាក់)

ខេត្តឧត្ដរមានជ័យ ៖ លោកឆណាក់ប្រធានស្នាក់ការគយនិងរដ្ឋាករ កុំពុងចាប់ដៃគ្នាជាមួយលោកញិបផល្លិក គយចល័តតំបន់5 ប្រព្រឹត្តអំពើពុករលួយ ដោយបើកដៃឲ្យក្រុមឈ្មួញដឹក ត្រី សាច់ទំនិញខូចគុណភាព និងទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់ ប្រមូលពន្ធ ចូលរដ្ឋជាលក្ខណៈមៅការ ។
ជារាងរាល់ថ្ងៃ គេសង្កេតឃើញ មានរថយន្ត សាំងយ៉ុង និងរថយន្តឆ្នៃកាត់ត៏ទ្រុងមួយបាំងកន្លះជាច្រើនគ្រឿងនិងរថយន្តសេរីទំនើប ផ្សេងទៀត កុំពុងធ្វើអាជីវកម្មចូលដឹកទំនិញ នៅប្រទេសសៀមតាមច្រកអន្តរជាតិជាំក្នុងទឺកដីស្រុកអន្លង់វែង យ៉ាងគគ្រឹកគគ្រេង។
តាមប្រភពអ្នកដឹកទំនិញ ចេញចូលបានឲ្យដឹងថាលោក ញិប ផល្លិក ប្រធានគយចល័តតំបន់5ប្រចាំការប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំឃុំត្រពាំងប្រិយ៍កុំពុងតែសប្បាយ កៀបយកលុយពីរក្រុមឈ្មួញយ៉ាងកំរោល។
បច្ចុប្បន្នឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងពេញបន្ទុក។ ប្រភពបានបន្តទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីដូចជាជើងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ក៏ លោក ឆ ណាក់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចូលតាមអំពើចិត្តដែរ។
រីឯលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បណ្ដោយឲ្យលោក ឆ ណាក់ ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកអន្លង់វែង បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញទាំងតាមរថយន្តធុនធំ និងរថយន្តធុនតូចពីប្រទេសសៀម ដោយពួកគេ ដឹកច្រើនលើសលុប អាចបង្ករគ្រោះថ្នាក់ ដល់ពួកគាត់។ជាកស្ដែងកាលពីថ្ងៃទី២៦ខែកដ្ដា ឆ្នាំ២0២៣ កន្លងទៅនេះមានរថយន្ថម៉ាក់ធុនត្រា ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ (2BC 4278 ) បានដឹអីវាន់ មកពីប្រទសសៀម ច្រើនហួសកំណត់ពេក អ្នកបើបរមិន អាចគ្របគ្រងក្នុងសណ្ថានភាពក្នុងការបើកបរបាន ធ្វើឲ្យក្តឡាប់ផ្ងាជើង នៅចំណុចសាលាជប៉ុន ឃុំណអូរស្វាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
តាមការលើកឡើ របស់ក្រុមឈ្មួញ ថាបើមិនដឹក ឲ្យបានច្រើន ធ្វើម្ដេចមានផលចំនិញ ព្រោះបង់លុយច្រើន ជាងមុនទ្វេដង ហើយពួកគេដឹកយកមករក្សាទុកតាមឃ្លាំងច្រើនកន្លែងនៅក្បែរៗច្រកទ្វារអន្តរជាតិជាំ តាមអំពើចិត្ត។ បន្ទាប់មកឈ្មួញអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់មន្ត្រីគយចល័តតំបន់5ប្រចាំកុងត្រូលជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមឈ្មួញបានបញ្ជាក់ថា លោក ញិប ផល្លិក ប្រធានគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ មានចរិតក្រអឺតក្រទមខ្លាំងណាស់ ហើយគាបយកលុយលើតុក្រោមតុពីពួកគាត់តាមតែអំពើចិត្ត។
ប្រភពពីក្រុមឈ្មួញបានឲ្យដឹងទៀតថា ករណីលោក ញិប ផល្លិក គាបយកលុយពីពួកគាត់គឺពុំមានការចេញបង្កាន់ដៃ ឬវិក្កយបត្រឲ្យបានត្រឹមត្រូវនោះទេ ហើយក៏គ្មានអ្នកណាហ៊ានតវ៉ាដែរ ព្រោះខ្លាចប្រឈមនឹងការលំបាកកាន់តែខ្លាំង។ ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក ឆ ណាក់ មេគយច្រកទ្វារអន្តរជាតិជាំ និងលោក ញិប ផល្លិក ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតទេ។ ដោយហេតុថាលោក ឆ ណាក់ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញប្រភេទចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុក ហើយលោក ញិប ផល្លិក ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ។ក្រុមការងារយើងមិនអាចសុំការបំភ្លឺ ពីរលោក ញិបផល្លិក គយចល័តក្រសួង និងលោកឆណាក់ប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិជាំបាននោះទេ ខលចូលគ្មានអ្នកលើកទូរស័ព្ទ។ភាគទី2បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1668 នាក់
ម្សិលមិញ :
1304 នាក់
សប្តាហ៍នេះ :
4429 នាក់
ខែនេះ :
13728 នាក់
3 ខែនេះ :
42324 នាក់
សរុប :
880854 នាក់