ថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣)
Mon,01 January 2024 (Time 12:54 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 411នាក់)

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចូលរួមដាក់តាំងពិពណ៌ផលិតផលខ្មែរក្នុងកម្មវិធីអបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) មានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។
        ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមានគ្រប់ទីកន្លែង។ សម្រាប់ខេត្តកំពង់ធំក៏មានកិត្តិយសក្នុងការមកដាក់តាំងពិព័រណ៍ភូមិមួយផលិតផលមួយ ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពីការផលិតសម្ភារៈដំណាំកសិកម្ម និងវិស័យផ្សេង។
      ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ការដាក់តាំងពីពណ៌ភូមិមួយផលិតផលមួយ គឺមានការចូលរួមគ្រប់ក្រសួងទាំងអស់ រាជធានី/ខេត្ត បណ្ដាក្រុមហ៊ុន និងអាជីវករលក់ដូរជាច្រើនបានដាក់បង្ហាញពីសម្ភារៈរបស់ខ្លួនដែលមានគុណភាព និងអនាម័យដោយមិនប៉ះពាល់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះផងដែរកម្មវិធីអបអរសាទការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
     ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំក៏បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ក្នុងខេត្តកំពង់ធំ សូមយកចិត្តទុកដាក់និងផ្សព្វផ្សាយបន្ត នៅក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋពីសារៈប្រយោជន៍នៃការដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ដោយមានការគាំទ្រពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ តាមបណ្ដាខេត្តនីមួយៗដែលចូលមកទស្សនាដែលបានគាំទ្រនូវស្នាដៃកូនខ្មែរផងដែរ។
    សូមបញ្ជាក់ផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលោកជំទាវទាំងអស់ ក៏បានអញ្ជើញចូលរួមទស្សនាតាមការដាក់តាំងពិពណ៌សមិទ្ធផលនានា នៅតាមក្រសួង និងតាមបណ្តារខេត្ត នៅបរិវេណវិមានឈ្នះឈ្នះ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
309 នាក់
ម្សិលមិញ :
556 នាក់
សប្តាហ៍នេះ :
2198 នាក់
ខែនេះ :
14648 នាក់
3 ខែនេះ :
39010 នាក់
សរុប :
827594 នាក់