ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ងួន រតនៈ និងលោកជំទាវ បានចូលរួមដាំដើមឈើចំនួន៦២ប្រភេទ នៅសួនស្ទឹងសែន ខេត្តកំពង់ធំ
Mon,01 January 2024 (Time 12:59 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 441នាក់)

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីដាំដើមឈើចំនួន៦២ប្រភេទ ស្ថិតនៅសួនស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
    ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ពិធីដាំដើមឈើនៅសួនស្ទឹងសែននេះ គឺដើម្បីឱ្យមានសោភ័ណភាពនៅក្នុងក្រុងប្រកបដោយបរិយាកាសល្អបរិសុទ្ឋ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា ពិសេសសម្រាប់ក្រុមហាត់ប្រាណ មកហាត់ប្រាណដើម្បីសុខភាព ព្រោះនៅទីតាំងហាត់ប្រាណមានអនាម័យ មានដើមឈើគ្រប់ប្រភេទ ដើម្បីឱ្យបងប្អូនទាំងអស់មកលំហែកាយ និងថតរូបផងដែរ។
     ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា រដ្ឋបាលខេត្តបានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលបានផ្ដល់ដើមឈើគ្រប់ប្រភេទ កូនឈើព្រៃ និងកូនឈើស្រុក ដាំទុក្ខសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើបានច្បាស់លាស់ និងកុំឱ្យផុតពូជ។ ដើមឈើជាប្រភេទធម្មជាតិមួយ ដែលជួយការពារនៅខ្យល់ព្យុះ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ។
      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ សូមចូលរួមថែរក្សាការពារនៅសមិទ្ឋផលទាំងអស់នេះ ឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រង ពិសេសចូលរួមអភិវឌ្ឍសមិទ្ធផលមួយចំនួនដែលខេត្តកំពុងតែធ្វើផែនការបន្តទៀត នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។
     គួរបញ្ជាក់ផងដែរថា គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ក៏បានដាំដើមឈើចំនួន៦២ប្រភេទ ដោយមានការទទួលខុសត្រូវ និងចូលរួមថែរក្សាដើមឈើនេះឱ្យបានគង់វង្សផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
479 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4086 នាក់
ខែនេះ :
12312 នាក់
3 ខែនេះ :
38490 នាក់
សរុប :
854123 នាក់