ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង
Mon,01 January 2024 (Time 01:10 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 505នាក់)

(កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ដែនដី  នាំយកថវិកានិងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រឈ្មោះលោកយាយ  ឡេង  ឃន  អាយុ៦៨ឆ្នាំ ដែលបានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង៥ និង៤៣នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ  នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ។
     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោកយាយ ដែលបានលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ និងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
       ក្នុងឱកាសចូលរួមពិធីបុណ្យសពនេះ ឧត្តមសេនីយ៍ទោ  សោម ស៊ុន និងសហការី បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារសព មានដូចជា ៖អង្ករ ចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ និង ថវិកាមួយចំនួនផងដែរ  ។
      លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងឲ្យក្រុមគ្រួសារសព អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ នៅក្នុងឃុំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ទោ សោម  ស៊ុន រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង  ខេត្តកំពង់ធំ  ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាត នេះ  និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
326 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3934 នាក់
ខែនេះ :
12160 នាក់
3 ខែនេះ :
38338 នាក់
សរុប :
853971 នាក់