ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា មានទិវាជ័យជំនះ០៧ មករា និងសុខសន្តិភាពទើបមានអ្វីៗនៅថ្ងៃនេះ
Sun,07 January 2024 (Time 04:44 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 509នាក់)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកស្ទោងបានប្រារព្ធពិធីមីទ្ទីង រំលឹកខួបលើកទី ៤៥ ទិវាជ័យជម្នះ (០៧ មករា ១៩៧៩ _០៧ មករា ២០២៤) នៅសាលាស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តមព្រឹមរដ្ឋា អភិបាលរងខេត្តកំពង់ធំ ដំណាងឯកឧត្តម ថា យ៉ាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសមាជិកសមាជិកាប្រមាណជិត៤០០ នាក់។
    ថ្លែងទៅកាន់អង្គពិធីនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា បានអានសន្ទរកថា ដ៏វិសេសវិសាលនិងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនអង្គមីទ្ទីង រំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ (០៧ មករា ១៩៧៩_០៧ មករា ២០២៤)បានផងដែរ។
      ជាមួយគ្នានេះឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថាទិវាជ័យជំនះ ០៧មករានិងសុខសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពាក់លីសព្វបែបយ៉ាងដើម្បីយកជ័យជំនះលើរបបអាវខ្មៅដែលត្រួតដែលបំភ្លេចបំផ្លាញប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិលនិងនាំមកនូវសុខសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិជាពិសេសថ្មីៗនេះគឺការនាំឲ្យមាននូវបុណ្យជាតិ ទិវាសន្តិភាព២៩ខែធ្នូផងដែរ។
    លើសពីនេះអធិបតីក៏បានផ្ដាំផ្ញើដល់ សមាជិកសមាជិកា អង្គពិធីទាំងមូល សូមនាំគ្នារក្សាសុខសន្តិភាពនេះឲ្យបានស្ថិតស្ថេរជាអមតៈ គឺមានតែសុខសន្តិភាពនេះហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិឲ្យបានមានការរីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី ០៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
       ជាចុងបញ្ចប់ គណៈធិបតី និងសមាជិកសមាជិកាអង្គពិធីទាំងមូលក៏បានបង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាពតរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
378 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3986 នាក់
ខែនេះ :
12212 នាក់
3 ខែនេះ :
38390 នាក់
សរុប :
854023 នាក់