ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទីលានទុកដាក់សំរាមរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលជាកំចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើផ្ទៃដីប្រមាណ២០ហិចតា  ស្ថិតនៅឃុំត្រពាំងឬស្សី បានចាប់ផ្តេីមដំណេីរការហេីយ
Sun,07 January 2024 (Time 04:50 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 447នាក់)

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកគ្រប់គ្រងទីលានទុកដាក់សំរាម បានដឹកនាំក្រុមការងារចុះពិនិត្យដំណេីរការលេីកដំបូងទីលានទុកដាក់សំរាម ដែលមានទីតាំងស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។ ដែលទីលានទុកដាក់សំរាមនេះមានទំហំ២០ហិចតា កសាងឡេីងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកំចីរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ។
     ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃលើកដំបូងដែលទីលានទុកដាក់សំរាមបានដំណេីរការទទួលយកសំរាម ពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត។  ពេលដឹកជញ្ជូនសំរាមមកដល់ទីលានត្រូវតែថ្លឹងទំងន់ជាមុនសិនមុននឹងយកសំរាមទៅចាក់ក្នុងអាងសំរាម ហេីយពេលត្រឡប់ចេញពីអាងសំរាមត្រូវតែលាងរថយឱ្យស្អាតជាមុនសិន មុននឹងថ្លឹងសំបករថយន្ត។ ជាពិសេសនោះ គឺរថយន្តមិនមានក្លិនស្អុយពេលបេីកបរតាមទីសាធារណ:។
       ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរពីបរិស្ថាន និងការទុកដាក់សំរាមប្រកបដោយអនាម័យ ជៀសវាងការឆ្លងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្តកំពង់ធំ បានបង្កើតទីតាំងដ៏ធំទូលាយនេះ ដើម្បីដឹកជញ្ជូនសំរាមពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទៅទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម។
     ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះវេចខ្ចប់សំរាមដាក់ក្នុងបេឬថង់ឱ្យបានត្រឹមត្រូវ នៅតាមមុខផ្ទះងាយស្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមប្រមូល បានស្អាត ដើម្បីឱ្យមានសោភ័ណភាពក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សូមឱ្យអាជ្ញាធរទាំងអស់ ជួយផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពការទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងចេះដាក់ទៅតាមផ្នែកនីមួយៗនៃសំរាម កុំឱ្យឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋតាមរយៈសំរាម។
      គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចូលទៅរើសសម្ភារៈផ្សេងៗនៅទីលានទុកដាក់សំរាម សូមចូលរួមសហការជាមួយក្រុមការងារនៅទីនោះ ពិសេសស្ដាប់ការណែនាំពីការទុកដាក់សំរាមទៅតាមផ្នែកនីមួយៗឱ្យមានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4045 នាក់
ខែនេះ :
12271 នាក់
3 ខែនេះ :
38448 នាក់
សរុប :
854081 នាក់