ថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាស ឯកឧត្តម ថោង ខុន ប្រធាន និងលោកជំទាវ ជា សិរី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
Sun,07 January 2024 (Time 04:57 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 440នាក់)

(កំពង់ធំ)÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
     នៅក្នុងធីប្រកាសនោះគឺ ឯកឧត្តម ថោង ខុន ប្រធាន និងលោកជំទាវ ជា សិរី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
    ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍សង្ខេប ជ័យជម្នះដ៏ធំធេងនេះពិតជាទទួលបានដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាង របស់គណៈកម្មាធិការកណ្តាលនៃគណបក្ស និងការចូលរួមរបស់មហាជនគ្រប់មជ្ឈដ្ឋានគាំទ្រការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស។ បេក្ខភាពនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបន្តវេនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្រូបយកសមានចិត្តរបស់ប្រជាជនគ្រប់វ័យនៅទូទាំងប្រទេស។ បេក្ខជនពេញសិទ្ធិ និងបម្រុងរបស់គណបក្សនៅក្នុងមណ្ឌល មានសមត្ថភាព និងមាន បទពិសោធន៍ក្នុងការដឹកនាំ មានសាមគ្គីភាពឯកភាពរឹងមាំប្តេជ្ញារួមគ្នាដណ្តើមជ័យជម្នះ ជូនបក្សមានស្នាដៃក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងក្នុងការដោះស្រាយបញ្ហាប្រឈម របស់ប្រជាជនយ៉ាងសកម្ម។
       សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាន៍លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នា ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែល គណបក្ស ប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺ ជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ ត្រូវអនុវត្ត គោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានជោគ ជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង ឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការ អនុវត្ត ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកា គណបក្ស ប្រជាជានកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយ ចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។

        ក្រោយការប្រកាស ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានប្តេជ្ញាចិត្តគោរព អនុវត្ត តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រីជនបង្គោល ឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បីភាពជោគជ័យ របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
273 នាក់
ម្សិលមិញ :
556 នាក់
សប្តាហ៍នេះ :
2162 នាក់
ខែនេះ :
14612 នាក់
3 ខែនេះ :
38974 នាក់
សរុប :
827558 នាក់