ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច!
Thu,29 February 2024 (Time 09:55 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 261នាក់)

(ភ្នំពេញ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គលក) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថា យ៉ាងហោចណាស់ ជារៀងរាល់ថ្ងៃ មានប្រមាណ ១៥-២០ទំព័រហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយពីល្បែងខុសច្បាប់។
តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពោលប្រមាណកន្លះខែនេះ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងចាត់វិធានការចំពោះ ល្បែងផ្សងសំណាងខុសច្បាប់ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។
លោក រស់ ភីរុណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន យ៉ាងដូច្នេះថា៖ «ករណីផ្សព្វផ្សាយលើបណ្តាញសង្គម: អគ្គលេខាធិការដ្ឋាន គ.ល.ក បានរកឃើញការផ្សព្វផ្សាយល្បែងខុសច្បាប់ជាច្រើន គឺប្រមាណ ១៥ ទៅ២០ pages ជារៀងរាល់ថ្ងៃ។ យើងខ្ញុំនៅតែបន្តចាត់វិធានការនេះឲ្យកាន់សកម្ម»។
ចំពោះវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់ ត្រូវបានលោក រស់ ភីរុណ បញ្ជាក់ រួមមាន៖
1/ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។
2/បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ឲ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង។
ករណីផ្សព្វផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងល្បែងខុសច្បាប់ អគ្គលេខាធិការដ្ឋាន គ.ល.ក បាននិងកំពុងអនុវត្តវិធានការ៖
3/1:កាត់យក pages ទាំងនោះ ដើម្បីដាក់ឆ្លើយតបទៅសាធារណជនវិញ តាមរយៈបណ្តាញសង្គមក្នុងគោលបំណងពន្យល់ អប់រំដល់ប្រជាពលរដ្ឋ ថាសុទ្ធសឹងជាល្បែងខុសច្បាប់
4/2៖ ស្រាវជ្រាវរកប្រភព នៃ pages ទាំងនោះដើម្បីចាត់វិធានការបង្ក្រាប
5/3៖ យក pages ទាំងនោះ ផ្ញើជូនក្រសួងប្រៃសណីយ៍ ដើម្បីចាត់វិធានការបិទភ្លាមៗ។
សូមជម្រាបថា បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង ទូទាំងប្រទេស បន្ទាប់ពីតារាកំប្លែង នាយគ្រឿង បានច្រៀង និងផលិតវីដេអូចម្រៀង ដើម្បីផ្សព្វផ្សាយឲ្យមហាជនលេងល្បែង អនឡាញ។ ដោយសារប្រតិកម្មខ្លាំងៗពីអ្នកជំនាញ និងមហាជនផងនោះ នាយគ្រឿងបានចេញវីដេអូសុំទោសជាសាធារណៈ និងសម្រេចលុបបទចម្រៀង ផ្សាយពីល្បែងអនឡាញនោះ ចេញពីបណ្តាញសង្គមវិញហើយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមលោក រស់ ភីរុណ អ្នកផ្សព្វផ្សាយពីល្បែងខុសច្បាប់ ពោលគឺតារាល្បីៗ នឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំដល់ពួកគាត់ ឲ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយកាត់បន្ថយផលប៉ះពាល់ពីល្បែង ឲ្យបានជាអតិបរមា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះករណីតារាល្បីៗ យើងប្រើយន្តការ ដូចករណី ពែមី និងនាយគ្រឿន ដើម្បីពន្យល់ អប់រំ និងណែនាំដល់ពួកគាត់ឲ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយកាត់បន្ថយ ផលប៉ះពាល់ពីល្បែងឲ្យបានជាអតិបរមា»។
បើតាមលោក រស់ ភីរុណ អាជីវកម្មល្បែងផ្សងសំណាងដែលបានចុះបញ្ជី នៅឆ្នាំ២០២៣ គឺរក្សាចំនួន ២១ដដែល ដូចឆ្នាំ២០២២។ ដោយឡែក អាជីវកម្មកាស៊ីណូ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ចំនួន៧ក្រុមហ៊ុនលើសពីឆ្នាំ២០២២ (កើនពី១៧៧ ដល់១៨៤)៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ឹង ដាវីន មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន? (voj)

ព័ត៌មានគួរចាប់អារម្មណ៍

ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
707 នាក់
ម្សិលមិញ :
178 នាក់
សប្តាហ៍នេះ :
2308 នាក់
ខែនេះ :
7684 នាក់
3 ខែនេះ :
27062 នាក់
សរុប :
668309 នាក់