ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សកម្មភាពការងារអនុវត្តការងារ លើគម្រោងជួសជុលថែទាំប្រចាំ, ជួសជុលខួប ,ជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង !
Tue,23 April 2024 (Time 10:40 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 13នាក់)

បាត់ដំបង ៖សកម្មភាពការងារអនុវត្តការងារ លើគម្រោងជួសជុលថែទាំប្រចាំ, ជួសជុលខួប ,ជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ ៥៧B និង ផ្លូវ ខេត្តលេខ ១៥៤H១, ១៥៦A, ១៥៦BB២,១៥៧A, ១៥៧១, ១៥៧១A,១៥៧៣ និង ១៥៩៤ ប្រចាំ។តាមប្រភពពីមន្រី្តជន់ខ្ពស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឧ្យដឹងងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ថា ការអនុវ ជួសជុលខួប និងជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិ និង ផ្លូវខេត្តដូចខាងក្រោម ៖
១.ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់និងស្នាមប្រេះស្រុតលើកំណាត់ផ្លូវជាតិលេខ ៥៧B ចន្លោះគ.ម ៣០+០០០ ដល់គ.ម ៣៣+០០០ ស្ថិតនៅឃុំ អំពិលប្រាំដើម ស្រុក បវេល ។
២.ការងារជួសជុលថែទាំប្រចាំ ដោយស្រោចកៅស៊ូ លុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ ១៥៤H១ ចន្លោះគ.ម ០៣+២០០ ដល់គ.ម ០៤+០០០ ស្ថិតនៅឃុំនរា ស្រុកសង្កែ។
៣.ការងារស្រោចកៅស៊ូរោយថ្ម១៩មម គម្រោងជួសជុលខួបរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវខេត្តលេខ១៥៦A ចន្លោះគ.ម ០៧+៤៣០ ដល់គ.ម ០៧+៧៦០ ស្ថិតនៅឃុំព្រែកនរិន្ន ស្រុកឯកភ្នំ ។
៤.ការងារជីកកាយយកដីគ្មានគុណភាពចេញរួចចាក់ថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ១៥៦BB២ ចន្លោះគ.ម ០៣+២០០ដល់ គ.ម ០៣+៥០០ ស្ថិតនៅ ឃុំនរា ស្រុកសង្កែ ។
៥.សកម្មភាពថ្នាក់ដឹកនាំប្រធានមន្ទីរ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ កំពុងអនុវត្តចាក់ដីល្បាយថ្មកៀរកិនបង្ហាប់និងស្រោចទឹកធ្វើប្រអប់ចិញ្ចើមទប់ថ្មម៉ិចសង្ខាង គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ ១៥៧A ចន្លោះគ.ម ១៩+៦០០ដល់គ.ម ១៨+៩០០ ស្ថិតនៅ ឃុំកន្ទឺ២ ស្រុកបាណន់៦. ។
៦.ចាក់ដីល្បាយថ្មកៀរកិនបង្ហាប់ពង្រីកផ្លូវ គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ ១៥៧១ ចន្លោះគ.ម ០២+ ៧៥០ដល់គ.ម ០២+៩៥០ (ខាងស្តាំ)ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
៧.ការងារជួសជុលថែទាំប្រចាំដោយជីកកាយយកដីគ្មានគុណភាពចេញរួចដាក់ថ្មម៉ិចកៀរកិនង្ហាប់រត់ទឹក លើកំណាត់ផ្លូវខេត្តលេខ១៥៧១A ចន្លោះគ.ម ០០+០០០ ដល់គ.ម ០២+០០០ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
៨.បន្តការងារជួសជុលថែទាំប្រចាំ ដោយចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួថ្នល់ លើកំណាត់ផ្លូវខេត្តលេខ១៥៧៣ ចន្លោះគ.ម ០៧+៤០០ ដល់គ.ម ០៦+ ៤០០ ស្ថិតនៅឃុំចែងមានជ័យ ស្រុកបាណន់ ។
៩.ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ១៥៩៤ ចន្លោះគ.ម ៣៦+០០០ ដល់គ.ម ៣៧+០០០ ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេល ហើយសមិតផលនេះនឹងចូលរួមចំណែកសម្រួលការធ្វើដំណើរជូនប្រជាជន។
ដោយ សុខ យោធិន

ព័ត៌មានគួរចាប់អារម្មណ៍

កាសែតប្រឆាំងដែលអះអាងថាមាន មន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធហ៊ុន ម៉ាណែតដើម្បីបានពន្យាអាយុចូលនិវត្តន៍ ដល់ឆ្នាំ២០២៨! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
305 នាក់
សប្តាហ៍នេះ :
2137 នាក់
ខែនេះ :
9175 នាក់
3 ខែនេះ :
20953 នាក់
សរុប :
555504 នាក់