ពិធីសូត្រមន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្តបាត់ដំបងរសៀលថ្ងៃសុក្រ ទី ០៥ ខែ មេសា ឆ្នាំ ២០២៤ ។ក្នុងពិធីសូត្រមន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្តបាត់ដំបងនឹងមន្រ្តីក្រោមឱវាទទាំងអស់បានមកសូត្រមន្តដើម្បីបណ្ដេញឧបទ្រពចង្រៃចេញនឹងសុំសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងសុំលាភសុំជ័យសិរីមង្គលដល់មន្រ្តីនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្តបាត់ដំបង ទាំអស់អោយជួបតែពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។នៅចុងបញ្ចប់ឯកឧត្តម សួន សុភា ដែលជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់នឹងសុរិយោដីខេត្តបាត់ដំបង បានដឹកនាំមន្រ្តីក្រោមឱវាទលេងល្បែងប្រជាប្រិយខែ្មរដែលដូងតាខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយមានដូចជា: ល្បែងវាយក្អម ល្បែងទាញព្រ័ត្រ ល្បែងលាក់កន្សែង ល្បែង បោះឈូង ល្បែង បោះអង្គញ់ ល្បែង ដណ្តើមស្លឹកឈើ -ល- ។ផ្តិតរូបភាពនឹងសរសេរអត្ថបទដោយ សុខ យោធិន នឹង អ្នក ស្រី យូ រតនា📸🎥📺🎞️
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា