កិច្ចប្រជុំ រវាងកងបញ្ជាការពារព្រំដែន រវាងប្រទេសថៃទ្បង់ដ៏ខេត្តចំនួនពីរច័ន្ទបុរី-ត្រាតជាមួយប្រទេសកម្ពុជាខេត្តចំនួនបីខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តប៉ៃលិនដើម្បីត្រៀមលើកកម្ពស់កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនផ្នែកថ្នាក់ភូមិភាគ (RBC) ក្នុងការសហការរវាងប្រទេសទំាងពីរដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។ក្នុងកិច្ចប្រជុំគណៈកមា្មធិការ ព្រំដែនផ្នែកថ្នាក់ភូមិភាគ (RBC) ក្នុងការសហការរវាងប្រទេសទំាងពីរភាគគីរួមមាន ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងឯកឧត្តម ខូយ ដាវី អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងលោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងប្រធានមន្ទីរជុំវិញខេត្ត និងមន្រ្តីគ្រប់ជាន់ថ្នាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រវាងកងបញ្ជាការពារព្រំដែន ច័ន្ទបុរី-ត្រាតជាមួយនិងយោធភូមិភាគទី ៥ កងទ័ពជើងគោកព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមលើកកម្ពស់កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនផ្នែកថ្នាក់ភូមិភាគ (RBC) ក្រោមសហអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ សមរភូមិ ច័ន្ថូ នៃព្រះរាជាណាចក្រ ថៃ។កិច្ចប្រជុំគណៈកម្មាធិការព្រំដែនធ្វើយ៉ាងណាដោះស្រាយ បញ្ហារវាងប្រជាជនទាំងពីរ។ សុខ យោធិន
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា