បែងទឹកភ្លៀងជាប្រភេទល្បែងល្មើសច្បាប់ទាំងស្រុង ហើយសុីសងកាត់ទឹកច្រំច្រាស់យ៉ាងសាហាវបំផុត តាមការប៉ានស្មានក្នុងមួយរដូវចាប់ពីខែ០៣ដល់ខែ១០នៃឆ្នាំថៅកែបនល្បែងទឹកភ្លៀងនៅភ្នំពេញមាន«ក្រុមហ៊ាសួរនិងសេនាធិការល្បែងព្រមទាំង ប្តីប្រពន្ធលោកMENUព្រមទាំងឧកញ៉ាទច្ចរិតជាខ្នងបង្អែក» ប្រមូលលុយពីការអង្គុយចាំតុងទឹកភ្លើង មិនក្រោម៥០លានដុល្លារឡើយ ពីមុនមកគេលេងតាមអាយកូម បច្ចុប្បន្នគេលេងដោយម៉ាសុីនដូចកាសុីណូ បញ្ចូលលុយទុកអោយសុីស្រាប់ៗ ដោយគ្រាន់តែប្រើម៉ាសុីនអេឡិកត្រូនិកសម្រាប់មើលនិងវាស់កំរិតទឹកភ្លៀង ដែលផលិតនៅតៃវ៉ាន់ ដូចទូហ្គេមមួយដែលមានតម្លែមិនបាន២០មុឺនដុល្លារផង យកមកធៀសុីយ៉ាងសាហាវបំផុត។ទឹកភ្លៀងល្មើសច្បាប់អាច ធ្មិចអោយលេងបានដោយសេរី នៅខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២និងដីសង្កាត់វាលវង់ខណ្ឌ៧មករា ក្រុងភ្នំពេញ។ពលរដ្ឋដែលសង្កេតពីបញ្ហាល្បែងទឹកភ្លៀងនៅភ្នំពេញនេះលើកឡើងថា៖តើហេតុអីទើបរាជរដ្ឋាភិបាលមើលរំលងរឿងនេះពិសេសក្រសួងហិរញ្ញវត្ថុ បែរជាអង្គុយតែក្នុងប៊ុយរ៉ូ មិនខិតខំចាត់តាំងកៀងគរចំណូលពីគ្រប់ច្រកល្ហក ជួយបំពេញថង់ដោយចេញច្បាប់អោយលេងដោយស្របច្បាប់ដូចល្បែងមួយចំនួន ហើយគណនាចំណូលដើម្បីយកពន្ធចូលឋវិកាជាតិតែម្តងទៅ តើទាស់ស្អី?ល្បែងដ៏សាហាវនេះបើកលេងក្រៅច្បាប់ មិនត្រឹមតែបង្កបញ្ហាដល់អស្ថេភាពសង្គមនោះទេ។សូម្បីរដ្ឋមិនបានចំណេញមួយ$ មេល្បែងនិងប្សពួកកើបលុយមហាសាលចែកគ្នា ខណៈដែលសូម្បីតែកាសែតក្នុងស្រុក ដែលផ្សាយតែរឿងល្អៗជួយសង្គមមិនមានចំណូលហើយថែមទាំងជាប់កាតព្វកិច្ចពន្ធដែរបែបនោះ?តើបញ្ហាបើកដៃអោយបើកបនល្បែងទឹកភ្លៀងកណ្តាលក្រុងនេះ ជាអំពើគប់គឹតប្រមូលលុយចែកគ្នាដ៏អាក្រក់គួរអោយស្អប់ខ្ពើមរបស់ក្រុមមនុស្សហៃអើអាជ័យធ្លាក់ទឹក ដោយសេរីបំផុតដែលមិនអាចមានព្រះឥន្ទព្រះព្រហ្មណាបង្ក្រាបបានមែនទេ?ល្បែងទឹកភ្លៀងនៅបាត់ដំបងបិទជិតឈឹង បុន្តែនៅភ្នំពេញរហូតមកដល់ម៉ោងនេះ គេនៅតែលេងល្បែងទឹកភ្លៀងនេះ ទាំងល្មើសច្បាប់នេះ បានដោយសេរី មិនបាច់ភ័យខ្លាច គ្មាននរណាបង្ក្រាបចាប់ដាក់គុកឡើយ ទោះល្មើសនឹងច្បាប់ក៏ដោយ គឺអត់បញ្ហា!។សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មី បានចេញបទបញ្ជាក្តៅគគុក អោយបង្ក្រាបល្បែងសុីសងល្មើសច្បាប់ទាំងអស់ដែលមាននៅគ្រប់មូលដ្ឋាន អោយអស់ពីមូលដ្ឋានខ្លួនជាដាច់ខាត ថែមទាំងព្រមានធ្ងន់ៗថា បើមន្ត្រីឬអាជ្ញាធរមូលដ្ឋានណាដែលមានការពាក់ពន្ធ័ ឬបន្តរក្សាទុកបនល្បែងល្មើសច្បាប់នៅក្នុងមូលដ្ឋានខ្លួនទៀតនឹងត្រូវប្រឈមមុខនឹងការដកហូតដំណែងឬបណ្តេញចេញពីក្របខណ្ឌទៀតផង។បញ្ហាល្បែងទឹកភ្លៀងល្មើសច្បាប់នេះសុីសងលើមន្ត្រី ពីព្រោតាំងពីសម្តេចក្មេងចេញបញ្ជាមកមិនទាន់ឃើញមន្ត្រីណាម្នាក់ត្រូវដកចេញពីមុខដំណែងដោយសារកាងល្បែង ធ្មិចបើកដៃបើកល្បែង ពិសេសនៅភ្នុះពេញ តើលោកឃួង ស្រេង បណ្តោយអោយកើតមានល្បែងល្មើសច្បាប់ពេញក្រុងភ្នំពេញវិញ មិនទាន់ឃើញដកដំណែងនៅឡើយផង ជាគំរូបញ្ចាក់ថាបញ្ហាបង្ក្រាប់បនល្បែងធ្វើបានតាមកន្លែងនិងតាមឆន្ទះ បើថ្នាក់ក្រោមត្រូវឆ្កែសុីឆន្ទះអស់ ល្បែងគឺមិនងាចបង្ក្រាបឡើយ។ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេប៉អឹមក្រុងភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ រួមទាំងលោក ជា ពិសីអភិបាលខណ្ឌ៧មករា នៅតែមិនអាចទាក់ទងសុំការបកស្រាយឬពន្យល់ពាក់ពន្ធ័នឹងសំដីពលរដ្ឋលើកឡើងថា«ស្រុករំដួល មានច្បាប់តឺង មានច្បាប់ធូរ»ពីលោកទាំង៣បានទេកាលពីម្សិលមិញខណៈបនល្បែងទឹកភ្លៀងកំពុងមានហាងឆេងលេងឡើងចុះហើយភ្នាល់យ៉ាងគគ្រឹកគគ្រេងបានទេ ដោយសារទូរស័ព្ទ គ្មានសេវា៕សូមអានបន្តភាគទី៨
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា